អតីត​បុគ្គលិក​កាសែត​ខេមបូឌាដេលី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​អំឡុង​សវនាការ​រំលាយ​បក្ស​ប្រឆាំង

កញ្ញា ឡេង ឡែន ដែល​ជា​អតីត​អ្នក​សារព័ត៌មាន​នៃ​កាសែត​ ខេមបូឌា ដេលី (រូបថតលីកាដូ)

អតីត​បុគ្គលិក​ម្នាក់​នៃ​កាសែត ​ខេមបូឌា ដេលី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​តុលាការ​កំពូល​កំពុង​ដំណើរការ​សវនាការ​​ក្ដី​បណ្ដឹង​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​យក​ព័ត៌មាន VOD ដែល​បាន​ចុះ​យក​ព័ត៌មាន​នៃ​សវនាការ​នៅ​ព្រឹក​ថ្ងៃ​នេះ បាន​រាយការណ៍​ថា កញ្ញា ឡេង ឡែន ដែល​ជា​អតីត​អ្នក​សារព័ត៌មាន​នៃ​កាសែត​ ខេមបូឌា ដេលី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​នាំ​យក​ទៅ​សាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ជុំ​វិញ​ករណី​ចូល​យក​ព័ត៌មាន​នៅ​តុលាការ​កំពូល​ដោយ​ពុំ​មាន​ប័ណ្ណ​ព័ត៌មាន បើទោះ​បី​ជា​សមត្ថកិច្ច​អះ​អាង​ថា សវនាការ​នៅ​ព្រឹក​ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ក៏​ដោយ។

អ្នកយកព័ត៌មានវីអូឌី កំពុងតាមដានករណីនេះ ហើយនឹងរាយការណ៍លម្អិតនៅពេលក្រោយ។

ការ​ឃាត់​ខ្លួន​អតីត​បុគ្គលិក​ខេមបូឌា ដេលី​រូប​នេះ បាន​កើត​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ជុំ​វិ​ញ​ការ​ដំណើរការ​បន្ទប់​ថត​សំឡេង និង​កាត់ត​វីឌីអូ​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង ដោយ​សមត្ថកិច្ច​ថា គ្មាន​ច្បាប់​អនុញ្ញាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ