ឧទ្ធរណ៍លើកពេលប្រកាសសាលដីកា លោក សម រង្ស៊ីសំណុំរឿងរិះគន់ហ្វេសប៊ុកនាយករដ្ឋមន្រ្តី

សាលាឧទ្ធរណ៍លើកពេលប្រកាសសាលដីកា សំណុំរឿងលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលប្ដឺងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបង្គាប់ឲ្យលោក​ សម រង្ស៊ី បង់ប្រាក់២៥លានរៀល ទាក់ទងការរិះគន់ Facebook លោក ហ៊ុន សែន ថាទិញចំនួនអ្នកចុច Likes។

បន្ទាប់ពីសនវការជាង ២ ម៉ោង  នៅអង្គារនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រៈ លោក​ សំរិទ្ធ​ សុផល សម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃ ៩ ខែកុម្កៈ ខាងមុខនេះ ។

មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺ លោក សំ សុគង់  ប្រាប់អ្នកសារព័ត៌មានថា លោកប្ដឹងជំទាស់មកសាលាឧទ្ធរណ៍នេះ  ដោយយល់ឃើញថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីលោកទេ។   លោក សង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់យុទ្ធធម៌ឲ្យកូនក្ដីលោក ។

តំណាងលោកនាយករដ្ឋមន្ត្រី គឺលោក សោម សឿន ជាមន្ត្រីខុទ្ទការល័យគណបក្សប្រជាជនកម្ពុជា ​ដែលបានចូលរួមសវនាកា បានលើកឡើងថា    លោកមិនបានទិញអ្នកគាំទ្រ ឬអ្នក Like ដូចលោក សម រង្ស៊ី បង្ហោះលើទំព័រ​ហ្វេសប៊ុកនោះ​ឡើយ ។  លោក ចាត់ទុកថា ការលើកឡើង របស់លោក សម រង្ស៊ី នេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសថ្នាក់ដឹកនាំ និងរូបលោកជាប្រធានក្រុមការងារផ្នែកគ្រប់គ្រងគេហទំព័រ របស់គណបក្សប្រជាជនកម្ពុជា។

កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០១៦ លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញអ្នកគាំទ្រ ឬអ្នក Like ក្លែងក្លាយ ដើម្បីប្រាប់ទៅសាធារណជនថា ខ្លួនមានប្រជាប្រិយភាព ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ