​រថយន្ត​ផ្ទុក​លើស​ទម្ងន់​១៨៦​គ្រឿង​ត្រូវ​ផាក​ពិន័យ កើន​ឡើង​ជិត​៣០​ភាគរយ​កាល​ពី​ខែ​មុន

យ៉ាង​ហោច​ណាស់​រថយន្ត​ធុន​ធ្ងន់​ចំនួន ១៨៦​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា បាន​ផ្ទុក​លើស​ទម្ងន់​កំណត់ និង​​ផាក​ពិន័យ​ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ដោយ​បាន​កើន​ឡើង​ជិត ៣០​ភាគរយ បើ​ធៀប​ទៅ​នឹង​តួលេខ​ខែ​វិច្ឆិកា​កន្លង​មក។

​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ថា រថយន្ត​ផ្ទុក​លើស​ទម្ងន់​ចំនួន ១៨៦​គ្រឿង ត្រូវ​បាន​ផាក​ពិន័យ​នៅ​តាម​ស្ថានីយ​ត្រួត​ពិនិត្យ​ចំនួន ២៥​កន្លែង នៅ​ទូទៅ​ប្រទេស កាល​ពី​ខែ​ធ្នូ​កន្លង​មក ដោយ​បាន​កើន​ឡើង​ពី​ចំនួន ១៤៤​គ្រឿង កាល​ពី​ខែ​វិច្ឆិកា។

របាយការណ៍​ដដែល​នេះ បាន​បង្ហាញ​ថា សមត្ថកិច្ច​បាន​ផាក​ពិន័យ​លើ​រថយន្ត​ទាំង​នោះ ដោយ​ប្រមូល​បាន​ថវិកា​ដល់​ទៅ​ជាង ៣៦៧​លាន​រៀល ដោយ​បាន​កើន​ឡើង​ជាង ៤៦​ភាគរយ បើ​ធៀប​នឹង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​កន្លង​មក។

របាយការណ៍​​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ស្ថានីយ​ប្រាសាទ​​ក្នុង​ខេត្ត​កំពង់ធំ ស្ថានីយ​លង្វែក​ក្នុង​ខេត្ត​កំពង់ឆ្នាំង ស្ថានីយ​ថ្នល់​កែង​ខេត្ត​កំពង់ចាម ស្ថានីយ​ឃ្លាំង​មឿង​ខេត្ត​ពោធិ៍សាត់ និង​ស្ថានីយ​ស្ទឹងច្រាល​ខេត្ត​ព្រះសីហនុ នៅ​តែនាំ​មុខ​គេ ​ជា​ស្ថានីយ​ដែល​មាន​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ឆ្លង​កាត់​ច្រើន​ជាងគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ