កម្ម​ករ​ជំរុញ​ឲ្យ​ទប់​ស្កាត់​ក្រុម​ហ៊ុន​មួយ​នៅ​ខេត្ត​កំពង់​ស្ពឺ​ដែល​ពួក​គេ​ថា​បញ្ឈប់​កម្ម​ករ​ខុស​ច្បាប់

មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា កាលពីកន្លងទៅ

កម្មករមួយក្រុមបានតវ៉ាជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការក្រុមហ៊ុនតម្បាញមួយនៅ​ខេ​ត្តកំពង់ស្ពឺដែល​​ពួក​គេចោទថាក្រុមហ៊ុននោះបានបញ្ឈប់កម្មករ ប្រមាណជា៥០០នាក់ រំលោភ​ច្បា​ប​​​កា​រងារ។

ក្នុងសន្និសីទសារព័ត៌មានមួយ មុខក្រសួងការងារ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ខែកុម្ភៈនេះ ប្រធា​ន​​ច​លនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា អះអាងថាប្រធានរោងចក្រអ៊ែដ្យាយល៍ ស្វេតថើ ខេមបូឌែ (Agil Sweater Cambodia.)បានប្រើជើងកាង វាយតប់ក្រុមអ្នកទាមទារលក្ខណ្ឌការងារនិង​បញ្ឈប់កម្មករនិ​​​យោ​​​ជិតប្រ​មាណ​ជា៥០០​នាក់ មិនបាន​ទូទា​ត់អ​ត្ថប្រ​យោជន៍ផ្សេងៗជូនពួកគេតាមច្បាប់ស្តីពីការងារ។

ករណីនេះ លោក ប៉ាវ ស៊ីណា ជំរុញឲ្យក្រសួងាការងារ ចាត់វិធានទៅលើភាគីក្រុមហ៊ុនឲ្យមានប្រសិទ្ធភាព ដែលលោកថា ដើ​ម្បី​​​​រ​​​កយុត្តិធម៌ជូនកម្មករដែលបានបណ្តេញចេញពីការងារ។ លោកថា៖ “និយោជកនៃរោងចក្រ អ៊ែដ្យាយល៍ស្វេតថឺនេះ មិនបានគោរពសិទ្ធិកម្មករ រើសអើងសេ​រីភា​ព​ស​ហ​​ជីព​ ប្រើប្រាស់កម្លាំងជនពាលមកវ៉ៃដំ មកលើកម្មករ គំរាមកំហែងផ្នែកស្មារតី ការកេ​ង​​ប្រវ័ញ្ញ​ប្រា​ក់ឈ្នួ​ល​ជា​​ដើម​។ ទាំងអស់នេះ ដែលយើងមើលឃើញថាក្រសួងមិនត្រូវ​អនុ​ញ្ញាត​ឲ្យនិ​យោជ​កបែបនេះ នាំ​ចេ​ញសម្លៀក​បំ​ពាក់ ដែលពោរពេញទៅដោយការកេងប្រវ័ញ ពោរពេញទៅដោយកា​ររំលោភ​សិទ្ធិ​មនុ​ស្សនាំ​ចេញ​ពី​ប្រ​ទេសខ្មែរយើងទេបាទ!”។

លោ​កប៉ាវ ស៊ីណា អះអាងទៀតថាវិវាទអូសបន្កាយជាង៥០ថ្ងៃមកនេះ លោកថាស្ថាប័នពាក់ព័ន្ធហាក់ឃុ​ប​ឃិ​តគ្នាលើកទឹកចិត្តឲ្យក្រុមហ៊ុនតម្បាញមួយនេះ រំលោភសិទ្ធិក្រុម​អ្នក​តវ៉ាជាបន្តបន្ទាប់។

អ្នកតវ៉ាម្នាក់ទៀត ឈ្មោះ ហង់ សាវឿន អះអាងដែថា ក្រៅពីបណ្តេញពួកគេចេញពីងារ ស្ត្រីរូបនោះថាក្រុ​ម​​ហ៊ុ​ន​បា​​នកិ​​បកេង​​ប្រាក់ឈ្នួ​លពួកគេទៀតផង។ លោក​សា​វឿន អះអាងថាការកិបកេងនោះ ដោយពួក​គេពិ​និ​ត្យ​​ឃើញថាមុនបើកលុយ​តារាងប​ញ្ជា​​​​​​​ក់​​ប្រាក់ឈ្នួលដែលពួកគេបានផ្តិតមេដៃយល់ព្រមខុសគ្នានឹ​ងចំ​នួ​ន​ទឹ​ក​ប្រាក់ដែលពួកគេបានទទួលនៅថ្ងៃបើកលុយ។

ហង់ សាវឿន បញ្ជាក់ថា​ពេលពួកគេទៅតវ៉ាមន្ត្រីអះអាងថាជាកំហុសបច្ចេកទេស ហើយមិនបា​នសងលុយ​ដែល​បា​​​​​ត់​នោះ​មកកម្មករនិយោជិតវិញទេ។ ពួកគេទទូចឲ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍លើការរំ​លោភ​បំពាននិងកេង​ប្រវ័​ញ្ចនេះ​​។ ស្ត្រីរូបនោះថា៖ “ចេញមុនបាន៣០៦ដុល្លារ ដល់ពេល​ផ្តិតមេដៃយកហើយ ស្អែ​ក​ឡើង កម្មករចូលធ្វើការវិញពេលបើកលុយ ក្រដាសលុយ បើកបានតែ១៧៣ដុល្លារ។ សួរប្រធានទៅ ប្រ​ធា​ន​ថាឲ្យទៅ ប្រធានថាឲ្យយើងទៅសួរខាងoffice(ការិយាល័យ) ។ ខាងofficeគេថាខាងកុំព្យូ​ទ័រគេនឹ​ង​មា​ន​បញ្ហា”។

VODមិនអាចរកការឆ្លើយតបពីភាគីរោងចក្រអែដ្យាយល៍ ស្វេតថើ ជុំវិញការលើកឡើង​របស់​ក​ម្មក​រនេះ​​បានទេនៅថ្ងៃពុធនេះ។ ប៉ុន្តែប្រធានមន្ទីរការងារប្រចាំខេត្តកំពង់ស្ពឺលោក ចឹក បូរិន អះអាងថាវិវាទ​អូ​​​​សប​​ន្លា​យនៅ​ក្រុម​ហ៊ុ​ន​នេះ លោកបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយ។

លោក ចឹក បូរិន​ អះអាងទៀតថាចំណែកការប​ញ្ឈប់​អ្នកត​​​វ៉ានោះ លោ​កថាជាសេចក្តី​ស​ម្រេច​របស់តុលាការមិនជាប់ពាក់ព័ន្ធនឹងការរំលោភច្បាប់ការងារទេ។ លោកថា៖ “ព្រោះអីតុលាការសម្រេចឲ្យ​គាត់ចូលធ្វើការ រ​យៈ​ពេល៣៨ម៉ោង ក្រោយពីការចេញដីកា បើគាត់អត់ចូល មានន័យថា គាត់បោះបង់កា​រ​ងារ​ចោលខ្លួនឯង​។ ​​​​អ​​ញ្ចឹ​ងដ​ល់ពេ​លគាត់អត់ចូល អាហ្នឹងក្រុមហ៊ុនគេអនុវត្តតាមតុលាការ។ គាត់បាន​ផ្តល់ជូន​៣ចំណុច​ទី១ប្រា​ក់​​ខែ​​ចុង​ក្រោយ ប្រាក់បំណាច់ឆ្នាំនិងប្រាក់៥% ពីព្រោះអានេះ ក្រុមហ៊ុនយ​ល់ថាកម្ម​ករ​បោះបង់​ការ​ងា​រចោ​ល​មិនមែនក្រុមហ៊ុនបញ្ឈប់ទេ”។

ការផ្ទុះវិវាការនៅរោងចក្រអ៊ែដ្យាយល៍ស្វេថើ នៅខេត្តកំពង់ស្ពឺនេះ បានកើតឡើងតាំងពីថ្ងៃ​ទី២៥ ខែធ្នូ​ឆ្នាំ២០​១៥  រហូតមកដល់ពេលនេះ សកម្មជនសហជី​៦នាក់រួមទាំងលោក ប៉ាវ ស៊ីណា ផង ដែល​ចេញ​មុខជួយរកដំណោះស្រាយជូនកម្មករនិយោជិតកំពុ​ងជា​ប់​ប​ណ្តឹ​ងនៅតុលាការ។

ក្រៅពីរកកិច្ចអន្តរាគមន៍នៅមុខក្រសួងការងារ ក្រុមអ្នកតវ៉ាបាន​ដាក់ញត្តិនៅ​ក្រសួងពាណិជ្ជក​ទាមទារឲ្យ ក្រសួងជំនាញមួយនោះ បិទការនាំចេញសំលៀកបំពាក់រោងចក្រតម្បាញមួយនេះដែលក្រុមអ្នកតវ៉ាថាដើ​ម្បីដា​ក់​ស​ម្ពាធ​ឲ្យ​ក្រុ​ម​ហ៊ុននោះងាកមកគោរពច្បាប់ការងារ  យកកម្មករនិយោជិតចូលធ្វើការវិញនិងដ​កពា​​ក្យ​បណ្តឹ​ង​ប្តឹង​សហ​ជីព​និងកម្មករជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ