នៅក្នុងពិធីជួបសំណេះសំណាលមួយរវាងកម្មករ កម្មការនីចំនួ ន១២០នាក់ ដែលបម្រើការនៅក្នុងក្រុម ហ៊ុនចិញ្ចឹមស្វានាំចេញ វ៉ាន់នី បាយអូ រីស៊ើច ខេមបូឌា (Bio Reserch Cambodia)ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំឲ្យក្រុមហ៊ុនត្រូវជីករណ្តៅដើម្បីបង្ហូរលាមកសត្វស្វា ចូលស្តុកទុក ដោយក្នុងនោះហាមមិនឲ្យបង្ហូរចូលក្នុងទឹកអូរទៀតឡើយ ព្រោះវានាំឲ្យទឹកកខ្វក់ ខ្លឹនមិនល្អ បង្កឲ្យមានជម្ងឺឆ្លងដល់មនុស្សនិងសត្វ។
គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុននេះបានបង្ហូរលាមកសត្វស្វា ចូលក្នុងអូរដោយគ្មានខ្វល់ផល់ប៉ះពាល់ដល់អ្នកភូមិកែវមន្នី សង្កាត់បន្ទាយដីដែលនៅពីខាងក្រោយកសិដ្ឋាន ហើយតំណាងអ្នកភូមិក៍ធ្លាប់តវ៉ាមកអភិបាលក្រុងជាច្រើនលើកហើយដែរ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន