ក្រុមពលរដ្ឋអ្នកសារព័ត៌មាន (CJ) ខេត្តកំពង់ធំ ជួបគ្នាអនុវត្តនូវជំនាញសំភាសន៍និងសរសេរព័ត៌មាន

ក្រុមពលរដ្ឋអ្នកសារព័ត៌មាន (CJ) ខេត្តកំពង់ធំទាំង ៨នាក់បានប្រជុំគ្នានៅទីស្នាក់ការអង្គការលីកាដូ ខេត្តកំពង់ធំ​នៅព្រឹកទី ១៦ ខែមីនា ឆ្នាំ ២០១៧ ដើម្បីសិក្សានិងអនុវត្តនូវជំនាញសរសេរព័ត៌មាន និងសំភាស៍ប្រភព ជាមួយលោក ហ៊ីម ខទៀត អ្នកសម្របសម្រួលពលរដ្ឋអ្នកសារព័ត៌មាន របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រពន្ធ័ផ្សព្វផ្សាយឯក (CCIM)។

ចំណុចសំខាន់ៗ ដែលបានលើកយកមកឆ្លុះបញ្ចាំង និងសិក្សារួមគ្នារួមមាន៖

  • បញ្ហាប្រឈមរបស់​CJដែលជួបរយៈកាលកន្លងមក
  • ការស្វែងរករឿងដើម្បីសរសេរ
  • ការកំណត់មុំរឿង
  • វិធីសាស្រ្តទំនាក់ទំនងជាមួយប្រភព និងអជ្ញាធរ
  • វិធិសាស្ត្រសម្ភាសន៍ប្រភពនិង
  • ការសរសេរនិងរាយការព័ត៌មានប្រភេទបទយកការណ៍ និងករណីសិក្សាអំពីបុគ្គលជោគជ័យ ​ជាដើម។

ជាលទ្ធផល ក្រុម CJ ទទួលបាននូចំណេះដឹងថ្មីៗបន្ថែមមួយចំនួន ពិសេសគឺជំនឿចិត្តនិងការមិនភ័យនៅពេលសំភាសន៍ប្រភព និងការសេរព័ត៌មាន។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។