សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការផ្សព្វផ្សាយសិទ្ធិទទួលបានព័ត៌មាន

យុទ្ធនាការផ្សព្វផ្សាយសិទ្ធិទទួលបានព័ត៌មាន អំពីការផ្តល់សេវារដ្ឋបាលឃុំសង្កាត់ នៅឃុំថ្មី ស្រុក ចិត្របុរី ត្រូវបានរៀបចំប្រារព្វធ្វើនៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស អជ្ញាធរភូមិឃុំ និងកំលាំងសតម្ថកិច្ច និងតំណាងម្ចាស់ជំនួយសរុបប្រមាណ ៤០នាក់។

នៅក្នុងយុទ្ធនាការនោះផងដែរ ក្រុមប្រជាពលរដ្ឋបានចែកនូវក្រដាស់ព័ត៌មានអំពីសិទ្ធិទទួលបានព័ត៌មាន​និងបានស្រែកសារអប់រំមួយចំនួនផងដែរ។ សារអប់រំទាំងនោះរួមមាន៖

  • ខ្ញុំត្រូវការព័ត៌មាន ចុះអ្នកវិញ?
  • ការបើកចំហរព័ត៌មាន គឺអាចជួយលើកកម្ពស់តម្លាភាព
  • ទទួលបានព័ត៌មាន ជួយឲ្យអ្នកចំណេញពេលវេលា និងថវិកា
  • បង្កើនការទទួលព័ត៌មានសាធារណៈ កាត់បន្ថយបាននូវភាពក្រីក្រ
  • ទទួលបានព័ត៌មាន ជួយឲ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ ជាដើម។ល។

តំណាងម្ចាស់ជំនួយមួយរួប ដែលសុំមិនបញ្ចេញឈ្មោះ​បានមានប្រសាសន៍ថា នេះជាលើកទីមួយសម្រាប់គាត់ ហើយគាតរីករាយណាស់ដែលបានមកចូលរួមនៅក្នុងក្បួនដង្ហែ
យុទ្ធនាការផ្សព្ធផ្សាយសិទ្ធិទទួលបានព័តិមាននេះ។ “  យុទ្ធនាការនេះគឺល្អណាស់សំរាប់ប្រជាពលរដ្ឋគាត់នឹងបានយល់ដឹងបានច្រើនជាងមុនដូចជាតម្លៃសេវាសាធារណៈរបស់រដ្ឋបាលឃុំសង្កាត់ ជាដើម ។ ”

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី នេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។