កុមារ៤នាក់លង់ទឹកស្លាប់ស្រុកបារាយណ៍ខេត្តកំពង់ធំ​

កុមារដែលមានអាយុចន្លោះពី៤ទៅ៦ឆ្នាំ ចំនួន៤នាក់ បានលង់ទឹកស្រះស្លាប់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅពេលដែលពួកគេចុះលេងទឹកស្រះជាមួយគ្នា ដោយមិនមានមនុស្សចាស់នៅក្បែរនោះ។​

កញ្ញា ទីន ឆេងអ៊ន ជាអ្នកជិតខាងដែលបានដឹងរឿងនេះ បានឲ្យដឹងថា កុមារទាំងបួនបានលង់ទឹកស្រះកាល វេលាថ្ងៃត្រង់ ថ្ងៃម្សិលមិញ។​ កញ្ញាឲ្យដឹងទៀតថា ហេតុការណ៍នេះកើតនៅក្នុងភូមិ​សំរោង ឃុំ ចុងដូង ហើយក្នុងចំណោមកុមារ៤នាក់នោះគឺប្រុសទាំងអស់ ៣នាក់ជាបងប្អូនជីដូនមួយ និងម្នាក់ទៀតជាអ្នកជិតខាង។​

កញ្ញា ឆេងអ៊ន ឲ្យដឹងដែរ សាកសពកុមារទាំងបួននាក់ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យ ហើយបញ្ចុះនៅកន្លែងជាមួយនៅថ្ងៃសុក្រនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ