សមត្ថកិច្ចឧត្តរមានជ័យបង្ក្រាបកន្លែងកែច្នៃឈើក្រញូងទ្រង់ទ្រាយធំមួយកន្លែង​

សមត្ថកិច្ចនៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សហការគ្នាបង្ក្រាបកន្លែងកែច្នៃឈើក្រញូង ខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង ប៉ុន្តែមិនមានព័ត៌មានពីចំណាត់ការផ្លូវច្បាប់លើម្ចាស់ហាងកែច្នៃឈើខុសច្បាប់នោះយ៉ាងណាមួយទេ។​

ការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននរបាលជាតិបានឲ្យដឹងថា ទីតាំងស្តុកទុកនិង ច្រៀកកែច្នៃឈើក្រញូងនេះ មានថៅកែជាជនជាតិវៀណាម ឈ្មោះ ង្វៀង ធីម៉ាយ ឬ យាយម៉ាយ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និង ស្រុកអន្លង់វែង ចុះបង្ក្រាបកាលពីថ្ងៃអង្គារម្សិលមិញ។​

ទោះយ៉ាងណាអគ្គស្នងការឲ្យដឹងថា ដោយសារម្ចាស់ហាងកែច្នៃ និង ស្តុកទុកឈើបានដឹងមុន ទើបរត់គេចខ្លួនអស់ ទាំងកម្មករ និង ថៅកែ ហើយថែមទាំងដឹកឈើក្រញូងទាំងនោះទៅជាមួយផងគឺសល់តែសម្ភារ និង វត្ថុតាងមួយចំនួនតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ