សមត្ថកិច្ចឥណ្ឌូនេស៊ីបាញ់សម្លាប់ក្រុម​ភេរវ​ករ​ចំនួន​៤នាក់​

រូបភាព៖ BBC News

សមត្ថកិច្ច​ឥណ្ឌូនេស៊ី​បាញ់​សម្លាប់​ក្រុម​ភេរវ​ករ​ចំនួន​៤នាក់​ ជាក្រុម​រដ្ឋឥស្លាម​បាន​ប្រើ​ប្រាស់​ដាវ​វាយប្រហារលើស្នងការដ្ឋាននគរបាល។​

សមត្ថកិច្ច​ឥណ្ឌូនេស៊ី​បាញ់​សម្លាប់​ក្រុម​ភេរវ​ករ​ចំនួន​៤នាក់​ ជាក្រុម​រដ្ឋឥស្លាម​បាន​ប្រើ​ប្រាស់​ដាវ​វាយប្រហារលើស្នងការដ្ឋាននគរបាល។​

តាមការចុះផ្សាយរបស់BBC  បានឲ្យដឹងថា ក្រុមភេរវករទាំងនោះ បើកការវាយ ប្រហារនៅច្រកចូលស្នងការដ្ឋាននៅក្នុងទីក្រុង​Pekanbaru នៅក្នុងខេត្តRiau។

ក្នុងហេតុការណ៍នេះ នគរបាលម្នាក់ស្លាប់  ហើយក្រុមភេរវករម្នាក់​ដែលរង របួសត្រូវសមត្ថកិច្ច ឃាត់ខ្លួន។​

ការបាញ់សម្លាប់នេះ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​ការឱប​គ្រាប់​បែកអត្តឃាត​ជាបន្ត​បន្ទាប់នាំឲ្យ​មានការ​ភ័យ​ខ្លាច​ទូទាំងប្រទេស។

ការវាយ​ប្រហារបន្តបន្ទាប់នោះ រួមមានកាលពីថ្ងៃអាទិត្យទីតាំងពីរផ្សេងគ្នាស្លាប់២១នាក់ នៅ ថ្ងៃចន្ធ​ស្លាប់៤នាក់ និង​នៅថ្ងៃពុធស្លាប់​៤នាក់។​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។