សមត្ថកិច្ច​ឆែក​ឆេរ​ផ្ទះ​លោក​ណាជីប​ រ៉ាហ្សាក់​រក​មិន​ឃើញ​ភស្តុ​តាង

រូបភាព៖ វេបសាយបរទេស

សមត្ថកិច្ច​ម៉ាឡេស៊ី​បាន​ឆ្មក់​ចូល​ឆែក​ឆេរ​ផ្ទះ​អតីត​នាយករដ្ឋមន្ត្រី​ លោក​ណាជីប​ រ៉ាហ្សាក់ក្រោយ​ពេល​ដែល​លោក​ចាញ់​ការ​បោះ​ឆ្នោត​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​រក​ភស្តុតាង​ មួយ​ចំនួនជុំ​វិញ​ការ​ចោទ​ថា ​ពាក់ព័ន្ធ​អំ​ពើ​ពុក​រលួយ​។

តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌​មានរ៉យទ័រ​បាន​ឲ្យ​ដឹង​ថា​ ម​​នុស្ស​ប្រមាណ​១០០នាក់ រួម​ទាំង​កម្លាំង​នគរបាល​និង​ អ្នក​សារ​ព័ត៌មាន​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​បរិវេណ​ផ្ទះរបស់​លោក​ណាជីប​កាល​ពីម្សិលមិញ​។​ ទោះ​យ៉ាង​ណា​សមត្ថកិច្ច​បញ្ជាក់​ថា​ពួក​គេ​រក​មិន​ឃើញ​ភស្តុតាង​នោះ​ទេ​។ ​

ការ​ឆ្មក់​ចូល​នេះ​ ធ្វើ​ឡើ​ង​ក្រោយ​ពេល​ដែល​លោក​ណាជីប​ រ៉ាហ្សាក់​និង​ភរិយា​ ត្រឡប់​ពី​ព្រះវិហារ​វិញ នៅ​ក្នុង​ពិធី​បន់​ស្រន់​មួយ​។​

នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី​លោក​មហាធា​មហាមេដ​បាន​ប្រកាស​កាល​ពី​មុន​ថា លោក​នឹង​បើក​ការ​ស៊ើប​អង្កេត​វិញ​លើ​អតីត​សហការី​របស់​លោក​គឺ​លោក​ណា​ជីប​រ៉ា​ហ្សាក់​។​

កាល​ពី​ឆ្នាំ​២០១៥​លោក​ណា​ជីប​រ៉ា​ហ្សាក់​រង​ការ​ចោទ​ថា​ បាន​បង្វែរ​លុយ​ជាតិ​ប្រមាណ​៧០០​លានដុល្លារ​ទៅ​ជា​ទ្រព្យ​ផ្ទាល់​ខ្លួន​។​

ប៉ុន្តែ​លោក​ណាជីប​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ហើយ​ថា​ លោក​បាន​ស្រាយ​បំភ្លឺ​បញ្ហា​ទាំង​អស់​នេះ​ដល់​អាជ្ញាធរ​ជំនាញ​អស់​ហើយ​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ