ត្រាំ​ត្រៀម​ខ្លួន​ជា​ស្រេច​ប៉ុន្តែ​លោក​គីម​ព្រមាន​លុប​គម្រោង​ជួប​

ប្រភព៖ វេបសាយបរទេស

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា​ លោក​​ត្រៀម​ខ្លួន​ស្រេច​ក្នុង​ការ​ជួប​ជាមួយ​លោក​ គីម​ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាង​ជើង​នៅពេល​ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​កម្ម​វិធី​អាវុធ​នុយ​ក្លេ​អ៊ែ​នៅ​ឧប​ទ្វីប​កូរ៉េ។​

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី​ Sarah Sanders ​​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ខ្លួន​ស្រេច​ហើយ​សម្រាប់​ការ​ជួប​គ្នា​នេះ​។​

ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​សេតវិមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រតិកម្ម​របស់​កូរ៉េខាងជើង​តែប៉ុន្មាន​ម៉ោង​ ដែល​ថា ​នឹង​អាច​លុបចោល​គម្រោង​​គ្នា​នៅថ្ងៃ​ទី​១២​ខែ​មុថុនា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ដោយសារ​ខឹង​សម្បារ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ ដែល​ថា ជា​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​របស់​កូរ៉េខាង​ជើង​។

ចំណុច​ដែល​នឹង​ជជែក​គ្នា​រវាង​លោក​គីម​ ជុង​អ៊ុន​ និង​លោក​ដូណល​ត្រាំ​នោះ គឺ​ការ​រំលាយ​ចោល​កម្មវិធី​អាវុធ​នុយ​ក្លេអ៊ែ​របស់​កូរ៉េខាងជើង​ដើម្បី​ធានា​សន្តិសុខ​និង​សន្តិភាព​នៅក្នុង​តំបន់​ ហើយ​អាម​រិក​ធានា​ពីការ​ការពារ​សន្តិសុខ​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​។​

ខណៈ​មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង​កំពុង​តែមាន​ភាព​ចម្រូង​ចម្រាស់​គ្នា​នេះ​ សិង្ហបុរី​នៅតែ​បន្ត​រៀប​ចំ ខ្លួន​ក្នុងការ​ទទួល​មេដឹកនាំ​ទាំងពីរ​ដែលមានការជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នេះ​។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ