កម្ពុជា​ថាផ្តល់​តម្លៃខ្លាំងទៅលើ​ទំនាក់ទំនង​​មិត្តភាព​រវាង​អាស៊ាន​-ចិន

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានលើកឡើងថាកម្ពុជាផ្តល់តម្លៃទៅលើទំនាក់ទំនងយ៉ាងរឹងមាំនិងមិត្តភាពយ៉ាងជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការរវាងអាស៊ាន-ចិន ដែលបានបង្កើតឲ្យមានទំនាក់ទំនងនៃកិច្ចសន្ទនាមួយក្នុងចំណោមកិច្ចសន្ទនាប្រកបដោយអត្ថន័យផ្សេងៗទៀតនិងដៃគូរដ៏មានសារៈសំខាន់ក្នុងចំណោមកិច្ចសន្ទនារវាងដៃគូរអាស៊ានទាំង១០។

លោក ប្រាក់ សុខុន បានដឹកនាំគណប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិនដែលបានរៀបចំឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីគុណមីង ប្រទេសចិន។

រដ្ឋមន្រ្តីការបរទេសសាំងហ្គាពូរលោក វីវវីយ៉ាន បាឡាក់គ្រីសណាន (Vivian Balakrishnan) និងរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី គឺជាសហប្រធាននៅក្នុងកិច្ចប្រជុំនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនាបានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងការបរទេសបានពិភាក្សាអំពីទំនាក់ទំនងរវាងអាស៊ាន-ចិន ទិសដៅសម្រាប់អនាគតនិងការរៀបចំសម្រាប់ការអបអរសាទរជំនួបរំលឹកខួប២៥ឆ្នាំនៃទំនាក់នៃការសន្ទនារវាងអាស៊ាន-ចិន ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ