រថយន្តក្រុងជំនួយរបស់ចិនគ្រោងមកដល់កម្ពុជានៅពាក់កណ្ដាលខែក្រោយ

អ្នកនាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន​ គ្រោង​​ផ្តល់​រថយន្ត​ក្រុង​ចំនួន ១០០​​គ្រឿង​បន្ថែម​ទៀតដល់​ប្រទេស​កម្ពុជា​ ​ដើម្បី​ជួយ​សម្រួល​ដល់​ចរាចរណ៍​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។​

ថ្លែង​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ប្រាប់​ថា រថយន្ត​ក្រុង​ទាំង​នោះ នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​ខាង​មុខ ដែល​ជាផ្នែក​មួយ​នៃ​ការ​ពង្រឹក​សេវា​រថយន្ត​ក្រុង​សាធារណៈ​ឲ្យ​បាន​ច្រើន​ខ្សែ និង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​នេះ។

លោក​ ម៉េត មាសភក្ដី បាន​ប្រាប់​​ថា៖ជំនួយតាមរយៈ​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយរថយន្តនោះនឹងមកដល់កម្ពុជានៅពាក់កណ្តាលខែក្រោយ ឬចុងខែក្រោយ រួចយើងនឹងដាក់ឱ្យប្រើប្រាស់តែម្តង។ រថយន្តខ្លះយើងដាក់ឱ្យដំណើរការបន្ថែមនៅលើខ្សែរថយន្តក្រុងខ្សែចាស់ ហើយខ្លះទៀត​យើងដាក់ឱ្យប្រើប្រាស់នៅលើផ្លូវចំនួន ៥ខ្សែថ្មីទៀត តាមផែនការ ដូចជាផ្លូវម៉ុង ឫទ្ធី ផ្លូវនៅតំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំប្រទល់ខេត្តកណ្តាល​នៅមាន​​ទៀតតែខ្ញុំចាំអត់អស់​…”​

សេវា​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​សាធារណៈ​បច្ចុប្បន្ន​នេះ​ មាន​ចំនួន ៣​ខ្សែ ខ្សែ​ទី១ ​ចេញ​ពី​​គីឡូលេខ៩ ​ទៅ​បឹក​ឈូក ​ខ្សែ​ទី២​ រត់​ពី​ផ្សារ​រាត្រី​ទៅ​ក្រុង​តា​ខ្មៅ និង​ខ្សែ​ទី៣ ​រត់​ចេញ​ពី​ផ្សារ​រា​ត្រី​ទៅ​រង្វង់​មូល​ចោម​ចៅ​៕​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ