អ្នក​ម្នាង អ៊ុក ផល្លា ទទួល​មរណភាព​ក្រោយ​គ្រោះ​ថ្នាក់​ចរាចរណ៍

រូបភាពពី អគ្គស្នងការនគរបាលជាតិ

ជាយា​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួល​មរណភាព​នៅ​រសៀល​ថ្ងៃ​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ ៤ ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

​សម្ដេច​ក្រុម​ព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​រថយន្ត​ដឹក​អ្នក​ទាំង​ពីរ​បាន​បុក​នឹង​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​នៅ​ម៉ោង​ជិត ៩​ព្រឹក​ថ្ងៃ​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៤ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់។

ទំព័រ​ហ្វេសប៊ុករាជវង្ស​កម្ពុជា Royal du Cambodia បាន​ឲ្យ​ដឹង​ថា អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួល​មរណភាព បន្ទាប់​ពី​រង​របួស​ធ្ងន់ ក្រោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ព្រឹក​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ