ឧតុនិយម​ព្រមាន​អំពី​ទឹក​ជំនន់ ខណៈ​ទន្លេ​មេគង្គ​ខាង​លើ​រង​កូន​ព្យុះ​តាឡាស់

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ទៅ​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹក​ទន្លេ​ដែល​នឹង​ហក់​ឡើង​ខ្ពស់ ចំ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​ឡាវ និង​ថៃ ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានកាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​រៀប​រាប់​ថា កូន​ព្យុះ​តាឡាស ដែល​ជា​ព្យុះ​ទី​៤​ប្រចាំ​ឆ្នាំ​នេះ បាន និង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ក្នុង​ដំណើរ​សំដៅ​ទៅ​ប្រទេស​ឡាវ និង​ថៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា​នេះ។

ក្រសួង​ថា កូន​ព្យុះ​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ ហើយ​ដោយ​ឡែក​នៅ​កម្ពុជា​វិញ ភ្លៀង​នឹង​ធ្លាក់​រាយ​ប៉ាយ​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា​នេះ។

ជាមួយ​ស្ថានភាព​ទឹក​ទន្លេ​មេគង្គ​ហក់​ឡើង​ជា​លំដាប់​នោះ ក្រសួង​ក្រើន​រំលឹក​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​ដែន​ដី នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ ក្រសួង​ក៏​ព្រមាន​ទៅ​ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ឲ្យ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ចំពោះ​គ្រោះ​ថ្នាក់​ផ្សេងៗ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។