សកម្មជន​ហុងកុង​ត្រូវ​តុលាការ​កាត់​ទោស​ដាក់​គុក​សម្រាប់​ការ​តវ៉ា​ឆ្នាំ​២០១៤

សកម្មជន​ប្រធានាធិបតេយ្យ​ទីក្រុង​ហុងកុង យុវ​និស្សិត Joshua Wong ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦ខែ ជុំ​វិញ​តួនាទី​របស់​សកម្មជន​រូប​នេះ នៅ​ក្នុង​បាតុកម្ម​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​នេះ កាល​ពី​ឆ្នាំ​២០០១៤​កន្លង​មក​។

សកម្មជន​ប្រធានាធិបតេយ្យ​ទីក្រុង​ហុងកុង យុវ​និស្សិត Joshua Wong ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦ខែ ជុំ​វិញ​តួនាទី​របស់​សកម្មជន​រូប​នេះ នៅ​ក្នុង​បាតុកម្ម​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​នេះ កាល​ពី​ឆ្នាំ​២០០១៤​កន្លង​មក​។ នេះ​ដោយ​យោង​តាមការ​ចុះផ្សាយ​របស់សារព័ត៌មាន Channel News Asia។

បើ​តាម​សារព័ត៌មាន​សិង្ហបុរី​មួយ​នេះ យុវ​និស្សិត Wong អាយុ ២០​ឆ្នាំ ត្រូវបាន​កាត់​ទោស​នៅ​ថ្ងៃ​នេះ រួម​ជាមួយ​អតីត​មេដឹកនាំ​ចលនា​ឆ័ត្រ លោក Alex Chow និងលោក Nathan Law ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧​ខែ និង ៨​ខែ​រៀងៗ​ខ្លួន។

លោក Law អាយុ ២៤ឆ្នាំ គឺ​ជា​សមាជិក​សភា​ជាប់​ឆ្នោត​វ័យ​ក្មេង​បំផុត ប៉ុន្តែ ត្រូវបាន​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ខែ​មុន។ ការ​បណ្ដេញ​ចេញ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​សម្រេច​ថា ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​កាល​ពី​ជិត​មួយ​ឆ្នាំ​មុន​នោះ ពុំ​មាន​សុពលភាព​ទេ ដោយសារ​លោក​បន្ថែម​ពាក្យ និង​បញ្ចេញ​សំឡេង​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា មាន​លក្ខណៈ​មិន​គោរព​ដល់​ប្រទេស​ចិន។

ចំណែក​យុវ​និស្សិត Wong កាល​ពី​ដំបូង​លើយ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ទោស​ឲ្យ​បម្រើ​ការងារ​សង្គម​កិច្ច ៨០​ម៉ោង សម្រាប់​ការ​ប្រមូល​ផ្ដុំ​ដោយ​ខុស​ច្បាប់ អំឡុង​ពេល​បាតុកម្ម​កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ ក្រុម​រដ្ឋ​អាជ្ញា​បាន​ប្ដឹង​ជំទាស់ និង​​ទាមទារ​ឲ្យ​ដាក់​ពន្ធនាគារ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។