រដ្ឋាភិបាល​ប្រកាស​បញ្ចេញ​ប្រាក់​២៧​លាន​ដុល្លារ​ជួយ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ

ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះ​អាង​ថា រដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​ប្រាក់ ២៧​លាន​ដុល្លារ សម្រាប់​ជួយ​ជំរុញ​ស្ថេរភាព​តម្លៃ​ស្រូវ និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ស្រុក។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យ​ដឹង​ថា តម្លៃ​ស្រូវ​​សែន​ក្រអូប​របស់​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​តម្លៃ ៩៩​ម៉ឺន​រៀល​ក្នុង​មួយ​តោន មក​នៅ​ត្រឹម ៧៧​ម៉ឺន​រៀល​ប៉ុណ្ណោះ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រដ្ឋាភិបាលបានសម្រេចបញ្ចេញប្រាក់ ២៧លានដុល្លារ សម្រាប់ជួយជំរុញស្ថេរភាពតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក។

យោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៥ ខែកញ្ញា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា តម្លៃស្រូវសែនក្រអូបរបស់កម្ពុជា បានធ្លាក់ចុះពីតម្លៃ ៩៩ម៉ឺនរៀលក្នុងមួយតោន មកនៅត្រឹម ៧៧ម៉ឺនរៀលប៉ុណ្ណោះ ចាប់តាំងពីពាក់កណ្ដាលខែសីហាកន្លងមក។

ឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃបែបនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យដាក់ចេញនូវ “កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល” ដែលមានថវិកា ២៧លានដុល្លារ ដើម្បីជាឥណទានជួយជំរុញស្ថេរភាពតម្លៃស្រូវ និងជំរុញការប្រមូលទិញស្រូវក្នុងស្រុក។

រដ្ឋាភិបាលកម្ពុជា បានសម្រេចដូច្នេះ បន្ទាប់ពីការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះជាង ៦ភាគរយ នៅក្នុងរយៈពេល ៨ខែក្នុងឆ្នាំនេះ និងក្រោយពេលប្រជាកសិករតាមបណ្ដាខេត្តនានា បានត្អួញត្អែអំពីការធ្លាក់ចុះតម្លៃផលិតផលកសិកម្មរបស់ពួកគេ ខណៈដែលកម្ចីឥណទានដែលមិនសងត្រឡប់ទៅវិញទាក់ទងនឹងវិស័យកសិកម្ម បានកើនឡើងទ្វេដងនៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។