ជប៉ុនបដិសេធមិនពិភាក្សាជាមួយ​រុស្ស៊ី​រឿងគ្រប់គ្រងជម្លោះដែនសមុទ្រ

លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនហ្សូ អាបេ (រូបភាពពី Reuters)

ជប៉ុនបានប្រកាសថានៅថ្ងៃចន្ទនេះ ខ្លួនមិនមានគម្រោងពិភាក្សាជាមួយទីក្រុងមូស្គូ ក្នុងការចូលរួមគ្រប់គ្រងជម្លោះដែនកោះនោះទេ ដោយរង់ចាំឲ្យមានការបើកចំហទូលាយក្នុងការទំនាក់ទំនងរវាងប្រទេសទាំងពីរសិន។

សារព័ត៌មាន Nikkei business daily ចុះផ្សាយថានៅថ្ងៃចន្ទនេះ ជប៉ុនកំពុងពិចារណាក្នុងការគ្រប់គ្រងកោះមានជម្លោះជាមួយរុស្ស៊ី ហើយលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនហ្សូ អាបេ នឹងបញ្ចុះបញ្ជួលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅក្នុងជំនួបមួយនៅថ្ងៃទី៥ខែធ្នូ។

កោះមានជម្លោះមានចំនួន៤នៅភាគខាងជើងនៃប្រទេសជប៉ុនដែលកំពុងស្ថិតនៅក្រោមការការពារដោយទីក្រុងតួក្យូ ហើយទីក្រុងមូស្គូ បានចុះហត្ថលេខាសន្តិភាពបញ្ចប់សង្គ្រាម  ដែលពួកគេបានធ្វើសង្គ្រាមដណ្តើមគ្នាតាំងពីរសង្គ្រាមលោកលើកទី២។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន Yasuhira Kawamura ថ្លែងថា ការចុះផ្សាយរបស់សារព័ត៌មាន Nikkei គឺមិនត្រឹមត្រូវទេ។ នេះបើតាមលោកប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោកបន្តថា ជប៉ុនមិនផ្លាស់ប្តូរតួនាទីសំខាន់របស់ខ្លួនក្នុងការដាក់បញ្ចូលសន្និសញ្ញាសន្តិភាពក្នុងការដោះស្រាយជម្លោះប្រទេសទាំងពីរនៅលើកោះចំនួន៤នៅភាគខាងជើងទេ។

ជប៉ុនបញ្ជាក់ថា ជាយូរមកហើយ ខ្លួននៅតែទាមទារដែនអធិបតេយ្យភាពរបស់ខ្លួនគ្រប់តំបន់ទាំងអស់ មុននឹងត្រូវចុះហត្ថលេខាលើសន្តិសញ្ញាសន្តិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ