ធនាគារអេស៊ីលីដា​បដិសេធ​ព័ត៌មាន​ឃុប​ឃិត​លួច​បន្លំ​ថវិកា​បង់​ពន្ធ​យាន​យន្ត

ការិយាល័យកណ្តាលធនាគារ អេស៊ីលីដា (ប្រភពពីគេហទំព័រអេស៊ីលីដា)

ធនាគារអេស៊ីលីដា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ បាន​ចោលការចោទប្រកាន់​ថា​បាន​ឃុបឃិតគ្នាជាមួយម្ចាស់រថយន្ត​លួចបន្លំ​ថវិការដ្ឋ​លើការបង់ពន្ធផ្លូវ។​

លោក ផែង វណ្ណៈ មន្ត្រី​នៅ​ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៥ ខែធ្នូ បាន​បង្ហោះ​សារ​នៅ​លើគណនីហ្វេសប៊ុករបស់​លោក ដោយ​និយាយ​ថា ​ធនាគាអេស៊ីដា បាន​ឃុប​ឃិត​ជាមួយ​ម្ចាស់​យានយន្ត​ឯកជន​មួយក្នុង​ការ​លួច​បន្លំ​ថវិកា​រដ្ឋ​លើ​ការ​បង់​ពន្ធ​ផ្លូវ​ឆ្នាំ​២០១៦​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ធនាគារ​អេស៊ីលីដា​បាន​បដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ និងការបន្តផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន។ ធនាគារអេស៊ីលីដា បាន​ចាត់ទុកជា​ចេតនាបំពុលសង្គម និងធ្វើឱ្យប៉ះពាល់កិត្តិយសដ៏ធ្ងន់ធ្ងរដល់ធនាគារនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ