វាយ​ប្រហារ​ដោយ​ភាន់​ច្រឡំ​លើ​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​នីហ្សេរីយ៉ា​​សម្លាប់​មនុស្ស​៥២​នាក់

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​បុគ្គលិក​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ និង​ជន​ស៊ីវិល​ចំនួន ៥២​នាក់ ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ពេល​យន្តហោះ​ចម្បាំង​មួយ​គ្រឿង បាន​ទម្លាក់​គ្រាប់​បែក​ដោយភាន់​ច្រឡំ​ទៅ​លើ​ជំរុំ​ជន​ភៀស​ខ្លួន​មួយ ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា ដោយ​ស្មាន​ថា ជា​ក្រុម​បះ​បោរ​បូកូហារ៉ាម។

AFP បាន​បន្ត​ថា ការ​វាយ​ប្រហារ​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៩​ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុក ឬ​ត្រូវ​នឹង​ម៉ោង ៥​ម៉ោង​នៅ​កម្ពុជា។ ការ​វាយ​ប្រហារ​នោះ បាន​កើត​ឡើង​នៅ​រដ្ឋ​ Borno ដែល​ជា​តំបន់​របស់​ពួក​ឧទ្ទាម ខណៈ​ដែល​ក្រុម​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​កំពុង​ចែក​ចាយ​ស្បៀង​អាហារ​ដល់​ជន​ភៀស​ខ្លួន។

រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​តួលេខ​ផ្លូវការ​ពី​ពួក​យោធា​ទាក់​ទង​នឹង​​ចំនួន​អ្នក​ស្លាប់​នោះ​ឡើយ ប៉ុន្តែ បាន​បន្ទោស​ថា នេះ​ជា​ភាព​ស្រពិច​ស្រពិល​នៅ​ក្នុង​សង្គ្រាម។ ប៉ុន្តែ គ្មាន​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ណា​ម្នាក់​ចាត់​ទុក​គ្រោះ​ថ្នាក់​ជា​មហន្តរាយ​ធំធេង​នោះ​ឡើយ។

អ្នក​ស្រុក​ម្នាក់​បាន​ប្រាប់ AFP ថា យ៉ាង​ហោច​ណាស់​មនុស្ស ២៥​នាក់ ត្រូវ​បាន​គេ​សម្លាប់ ​ហើយ​ជាច្រើន​នាក់​ទៀត​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ