រដ្ឋាភិបាល​អូស្ត្រាលី​ថា ការ​ស្វែង​រក​យន្តហោះ MH370 អាច​ចាប់​ផ្ដើ​ម​ឡើង​វិញ​ពេល​អនាគត

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ខ្លួនមិន​ទាន់​សម្រេច​អំពី​ការ​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន MH370 នៅ​មហា​សមុទ្រ​ នា​ពេល​អនាគត​នោះ​ឡើយ ប៉ុន្តែ បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ ពុំ​មាន​ភស្តុតាង​រឹងមាំ​សម្រាប់​ធានា​ការ​ស្វែង​រក​បន្ត​ទៀត​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មួយ​ថ្ងៃ​ក្រោយ​ពី​ប្រទេស​អូស្ត្រាលី ម៉ាឡេស៊ី និង​ចិន ប្រកាស​បញ្ឈប់​ការ​ស្វែង​រក​យន្តហោះ​នៅ​មហា​សមុទ្រ​ឥណ្ឌា​រួច​មក រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​អូស្ត្រាលី លោក Darren Chester បាន​ប្រាប់ក្រុម​អ្នក​យក​ព័ត៌មាននៅ​ទីក្រុង​មែលប៊ន​ថា លោក​មិន​សម្រេច​អំពី​ការ​ស្វែង​រក​នៅ​មហា​សមុទ្រ​នា​ពេល​អនាគត​នោះ​ឡើយ។

គ្រួសារ​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ MH370 ដែល​បាន​បាត់​ខ្លួន​អំឡុង​ពេល​ហោះ​ហើរ​ពី​ទីក្រុង​គួឡាឡំពួ​ទៅ​ទីក្រុង​ប៉េកាំងនោះ បាន​រិះ​គន់ការ​សម្រេច​ចិត្ត​ចំពោះ​ការ​បញ្ឈប់​ការ​ស្វែង​រក​នេះ។

លោក Chester បាន​និយាយ​ថា ការ​ចាប់​ផ្ដើម​ស្វែង​រក​ឡើង​វិញ នឹង​តម្រូវ​ឲ្យ​មាន​ព័ត៌មាន​ថ្មី​គួរ​ជា​ទីទុក​ចិត្ត ដែល​អាច​នាំ​ទៅ​រក​ការ​កំណត់​ទីតាំង​ជាក់​លាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ