កម្ពុជាបញ្ជូនមន្ត្រីជំនាញទៅចរចាជាមួយឡាវករណីខ្វែងគំនិតគ្នាការធ្វើផ្លូវនៅព្រំដែន​

មន្ត្រី​ស្នងការគរបាលខេត្តស្ទឹងត្រែងថ្លែងថា អភិបាលខេត្តនេះ បានចាត់មន្ត្រីជំនាញមួយក្រុមទៅប្រទេសឡាវនៅថ្ងៃនេះ ដើម្បីចរចាដោះស្រាយបញ្ហាទាហានយាមព្រំដែនឡាវរារាំងកម្ពុជាមិនឲ្យកសាងផ្លូវនៅតាមព្រំដែន។​

លោក ឯក ស៊ីវណ្ណដន ស្នងការរងខេត្តស្ទឹងត្រែងបានប្រាប់វីអូឌីថា ក្រុមទាហានឡាវបានរារាំងបន្តបន្ទាប់មិនឲ្យ​កងកម្លាំងវិស្វកម្មរបស់កម្ពុជាឈូសឆាយធ្វើផ្លូវតាមខ្សែ ក្រវាត់ព្រំដែន ស្ថិតក្នុង ឃុំ សន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងតាំងពីថ្ងៃទី ០៧ ខែកុម្ភៈមកម្លេះ។

លោកថាលោកនៅមិនទាន់ដឹងពីគោលបំណងដែលទាហានឡាវមករារាំងកងម្លាំងវិស្វកម្មនៅឡើយទេ។​

លោកឯក ស៊ីវណ្ណដន ​បញ្ជាក់ថា អភិបាលខេត្តស្ទឹងត្រែងបានបញ្ជូនមន្ត្រីជំនាញទៅចរចារពាក់ព័ន្ធនឹងករណីនេះ។ លោក បន្តថា ទោះជាក្រុមការងារចរចាដោះស្រាយហើយក៏ដោយ តែនៅព្រឹកនេះ កម្លាំងទាហានឡាវនៅបន្តរារាំងកម្លាំងវិស្វកម្មរបស់កម្ពុជាដដែល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ