ពលរដ្ឋបីភូមិនៅសៀមរាប ធ្វើបុណ្យរៃអង្គាសប្រាក់ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា

បុណ្យផ្កាប្រមូលប្រាក់ រូបដោយបូ សាវី

ប្រជាពលរដ្ឋចំនួនបីភូមិ នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប នាំគ្នា​ធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដោយថា ដើម្បីប្រមូលបច្ច័យឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យ​កុមារជ័យវ្ម័នទី៧ កាលពីល្ងាចថ្ងៃទី១៧ខែកុម្ភៈនេះ។

អ្នកដឹកនាំពិធីបុណ្យ និងជានាយកសាលារៀនឯកជនមួយ នៅភូមិត្រាង ឃុំកណ្ដែក លោក ងឿម សុផារ៉ា អោយដឹងថា ពិធីបុណ្យផ្កាប្រាក់នេះ បានទទួលថវិការជាង៩លានរៀន និងមួយពាន់ដុល្លា ដោយថា ថវិកានេះមកពីភូមិត្រាង ភូមិស្ពានក្អែក និងភូមិអូរ ។លោកបន្ដថា ការធ្វើបុណ្យផ្កាប្រាក់ និងជួយស្វែងរកជំនួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាមួយ​នេះ ដោសារមន្ទីរពេទ្យនេះ បានជួយព្យាបាលកុមារ និងស្ដ្រីមានផ្ទៃពោះជាច្រើនលាននាក់ដោយមិនគិតថ្លៃ ខណៈដែលពលរដ្ឋខ្មែរមិនសូវចាប់អារម្មណ៍ គ្រប់រួបត្រូវមានទឹកចិត្ដស្វែងរកជំនួយ​គ្រប់រូបភាពមិនថាធ្វើបុណ្យនោះទេ ដើម្បីជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យកុមារនេះ។លោកបានបន្ដ​ទៀត​ថា ក្រៅពីធ្វើបុណ្យផ្កាប្រាក់នេះ ក្រុមយុវជនរបស់លោកក៍បានធ្វើយុទ្ធនាការផ្សេងៗ ដើ​ម្បី​​​ស្វែង​រកជំនួយពីសប្បុរសជនឧបត្ថម្ភ​ដល់មន្ទីរពេទ្យនេះជាច្រើនលើកផងដែរ។

បើតាមអ្នកផ្ដើមបុណ្យលោក ងឿប សុផារ៉ា បានប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផារួចរាល់ហើយនៅព្រឹកថ្ងៃអាទិត្យនេះ។

បើយោងតាមតំណាងអ្នកទទួលប្រាក់នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្ដសៀមរាប​ បានចំណាយថវិកាពី៣៧លានដុល្លាទៅ៤០លានដុល្លាក្នុងមួយឆ្នាំៗ ខណៈដែលមានកុមារជាងមួយ​ពាន់នាក់ក្នុងមួយថ្ងៃមកព្យាបាល​ដោយមិនគិតថ្លៃនៅមន្ទីរពេទ្យនេះ។

កាលពីពាក់កណ្ដាលខែមករាឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បង្កើតមូល​និធិទ្រទ្រង់ និង​បង្កើន​​ប្រាប់​ឧបត្ថម្ភ​ជិត ​១៥​លាន​ដុល្លា ​សម្រាប់​មូល​និធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បន្ថែមទៀត ដោយ​ថា ដើម្បី​ទ្រទ្រង់ដំណើរ​ការ​មន្ទីរពេទ្យ​នេះ​ឲ្យ​មាន​និរន្ត​រភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ