អាមេរិក​ព្រមាន​ប្រើ​កម្លាំង​យោធា​ជាជម្រើស​ចុង​ក្រោយ​ប្រឆាំង​នឹង​​កូរ៉េ​ខាង​ជើង

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson (រូបភាពពីទីភ្នាក់​ងារ​ AFP)

រដ្ឋ​មន្ត្រីការបរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា វិធានការ​យោធា​របស់​អាមេរិក​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ គឺ​ជា​ជម្រើស​មួយ​ស្ថិត​នៅ​លើ​តុ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​ព័ត៌មាន AFP ដែល​ផ្សាយ​ថា ប្រមុខ​ការទូត​អាមេរិក បាន​ថ្លែង​ដូច្នេះ បន្ទាប់​ពី​លោក​ថ្លែង​ព្រមាន​ថា គោល​នយោបាយ​អត់​ធ្មត់​ជាមួយ​ក្រុង​ព្យុងយ៉ាង បាន​ហួស​ពេល​អស់​ទៅ​ហើយ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដ៏​ខ្លាំង ដែល​ហាក់​ជា​សញ្ញា​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​ផ្នែក​គោល​នយោបាយ​អាមេរិក​ចំពោះ​ប្រទេស​ឯកោ​មួយ​នេះ​នោះ ប្រមុខ​កាទូត​អាមេរិក​រូប​នេះ បាន​និយាយ​ថា កម្មវិធី​ផលិត​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ត្រូវ​តែ​បញ្ឈប់។

លោក​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​សេអ៊ូល​ថា ប្រាកដ​ណាស់​ថា អាមេរិក​​មិន​ចង់​ធ្វើ​ទេ​នូវ​រឿង​រ៉ាវ​នាំ​ឲ្យ​មាន​ជម្លោះ​យោធា​នោះ ប៉ុន្តែ ប្រសិន​បើ​អាមេរិក​យល់​ថា ការ​គំរាម​កំហែង​ដោយ​កម្មវិធី​ផលិត​អាវុធ​របស់​គេ​ដល់​កម្រិត​មួយ​ដែល​តម្រូវ​ឲ្យ​មាន​វិធានការ ជម្រើស​មួយ​នោះ ស្ថិត​នៅ​លើ​របៀប​វារៈ​រួច​ទៅ​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ