អគ្គនាយកម្នាក់នៅក្រសួងសេដ្ឋកិច្ចរងបណ្តឹងពុករលួយ

មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យពិនិត្យលើការប្រើប្រាស់ថវិកាគម្រោង ក្រោមការគ្រប់គ្រងរបស់ លោក ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល។

ក្នុងលិខិតមួយដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ មន្ត្រីដែលអះអាងថាបានបំរើការងារ១៥ឆ្នាំនិងមិនបញ្ចេញឈ្មោះ នៅអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចោទ លោក ប៉ែន ធីរុង្គ ថាមានចរឹកក្អេងក្អាង ឆេវឆាវ និងមិនចេះស្តាប់មតិយោបល់មន្ត្រីរបស់ខ្លួន និងថា អគ្គនាយករូបនេះ បានប្រើប្រាស់អំណាចរបស់ខ្លួន និងប្រព្រឹត្តអំពើល្មើសច្បាប់ ដូចជា ប្រើប្រាស់ថវិកាគម្រោងដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងដាក់សាច់ញាតិដែលមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីមប្រើការងារនៅក្នុងអគ្គនាយកដា្ឋនរបស់ខ្លួនជាដើម។

ក្នុងលិខិតដដែលនោះ មន្ត្រីក្នុងអគ្គនាយកដ្ឋាននេះ បានស្នើ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យលើករណី លោក ប៉ែន ធីរុង្គ ដែលក្នុងលិខិតបានចោទថា គាត់បានប្រើអំណាចខុសច្បាប់ក្នុងការកេងប្រវ័ញ្ចលើថវិកាជាតិ ប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋខុសច្បាប់ និងរំលោភបំពានលើសិទ្ធិស្របច្បាប់មន្ត្រីរាជការ។

VOD មិនទាន់អាចសុំការឆ្លើយតបពី លោក ប៉ែន ធីរុង្គ និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននៅឡើយទេ។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា កន្លងមក ACU ក៏មានការស៊ើបអង្កេតដែរនៅពេលទទួលបានបណ្តឹងបែបនេះ ប៉ុន្តែលោកចង់ឲ្យមានការប្តឹងជាលក្ខណៈផ្លូវការជាង។លោកថា «ប៉ុន្តែយ៉ាងណាក៏ដោយក៏ខ្ញុំយល់ថា លិខិតអនាមិកហ្នឹងក៏វាជាតំរុយមួយសំរាប់ការស៊ើបអង្កេតបន្ថែមដែរ។ ជាប្រយោជន៍! គេហៅថា ជាការគៀងគរនូវការគាំទ្រពីប្រជាពលរដ្ឋ ឬអ្នករាជការសាធារណៈក្នុងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ហើយច្បាស់ណាស់! យើងចង់ឲ្យមានការស៊ើបអង្កេត ស្របទៅនឹងអ្វីដែលជាការលើកឡើងរបស់អ្នកដាក់ពាក្យបណ្តឹងហ្នឹងដែរ»។

ចំណែកលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់អាចទាក់ទងបាននៅឡើយដែរ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។