អគ្គីភ័យ​ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ២០១៨កើន​លើស​ឆ្នាំ​មុន​១០​លើក​

ភ្លើងឆេះផ្ទះសំណាក់នៅខេត្ដសៀមរាប (បូ សាវី)

នគរបាល​អគ្គី​ភ័យ​កម្ពុជា​ឲ្យ​ដឹង​​ថា​អគ្គីភ័យ​ដែល​កើត​ឡើង​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ឆ្នាំ​២០១៨​នេះកើត​ឡើង​១៤​ករណី​ លើស​ឆ្នាំ​មុន​១០​ករណី​។

ក្នុង​ទំព័រ​ហ្វេស​បុក​របស់​នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃ អគ្គស្នងការនគរបាលជាតិ បាន​ឲ្យ​ដឹង​​ថា​ អគ្គី​ភ័យ​​ដែល​បាន​កើត​ឡើង​​១៤​លើក ក្នុង​ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០១៨ ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​១៦ មេសានោះ​​ ​បាន​បំផ្លាញ​ផ្ទះ​១២​ខ្នង រថយន្ត​២​គ្រឿង និង ​ប្រាក់​ជិត​៨​ម៉ឺនដុល្លារអាមេរិក​។

បើ​តាម​នគរបាល​អគ្គីភ័យ​មូល​ហេតុ​ដែល​បណ្តាលឲ្យ​មាន​អគ្គីភ័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គីសនី ៦ករណី ដុតផ្ទះ​ខ្លួន​ឯង​ ២​ករណី ដុត​ទាន​ធូប ១​ករណី​ និង​ក្រឡាប់​ឡាន​ឆេះ​ ២​ករណី​​ កំពុង​ស្រាវជ្រាវ ៣​ករណី ខណៈ​អគ្គីភ័យដែល​​កើត​ឡើង​នៅ​ខេត្ត​កណ្តាល​មាន៤​ករណី​​ច្រើន​ជាង​គេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ