នគរបាល​​ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម​២២​នាក់ស្នាក់នៅ​ខុស​ច្បាប់​កម្ពុជា

រូបភាពពី អគ្គស្នងការនគរបាលជាតិ

ជន​ជាតិ​វៀតណាម ២២​នាក់ ក្នុង​នោះ​មាន​ទាំង​ស្ត្រី ១២​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​សង្ស័យ​ថា បាន​ស្នាក់​នៅ និង​ប្រកប​របរ​ខុស​ច្បាប់​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​នគរបាល​ជាតិ។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ដក​ស្រង់​សម្ដី​លោក ជា ចិត្រា ​នាយការិយាល័យ​ស៊ើប​អង្កេត និង​អនុវត្ត​នីតិ​វិធី ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ ដែល​បាន​ប្រាប់​ថា កម្លាំង​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ និង​រក​ឃើញ​ជន​ជាតិ​វៀតណាម ២២​នាក់ កាន់​កាប់​ឯកសារ​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ នៅ​តាម​ហាង​កាហ្វេ និង​ហាង​ម៉ាស្សា ៣​កន្លែង ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ឫស្សីកែវ។

មន្ត្រី​នរគបាល​ដដែល​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ជន​ជាតិ​វៀតណាម ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ដូនពេញ ខណៈ​ដែល ១៩​នាក់​ទៀត ត្រូវ​ឃាត់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ។

បើ​មន្ត្រី​នគរបាល​រូប​នេះ ជន​ជាតិ​វៀតណាម​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ដោយ​ថា ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​កម្ពុជា។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​បានឲ្យដឹងថា លទ្ធផល​នៃការជំរឿនបានរកឃើញថា ជនបរទេសសរុប ៤៦ ៧៧៦គ្រួសារ ឬស្មើនឹងចំនួនមនុស្ស ១៧៦ ៨១២នាក់ ក្នុង​ភាគ​ច្រើន​លើស​លប់​ជា​ជន​ជាតិ​វៀតណាម កំពុងស្នាក់នៅ​ដោយ​ខុស​ច្បាប់​ក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ