កម្មកររោងចក្រ ជិត១០០នាក់ដួលសន្លប់នៅស្រុកអង្គស្នួល

នៅព្រឹកថ្ងៃទី១៨កម្មកររោងចក្រជាង ១០០នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់នៅក្នុងរោងចក្រ ហ្គ្រេនអ៊ីស ហ្វូតវែរ អ៊ិនធលខប  ក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុលអង្គស្នួល ខេត្ដកណ្ដាល។

 

លោក សៀង រិទ្ធី ប្រធានសម្ព័នសហជីពអំណាចយុវជនកម្ពុជាបានប្រាប់វីអូឌីថាមូលហេតុដែលបណ្ដាលអោយមានការសន្លប់នេះបណ្ដាលមកពីមានកម្មការនីម្នាក់មិនស្រួលខ្លួនហើយបានដួលសន្លប់និងមានអាការៈប្រកាច់។ លោកថា ការសន្លប់នេះស្ថិតក្នុងរូបភាពមិនល្អមើលទើបធ្វើអោយកម្មករដទៃទៀតមានអាការៈភ័យស្លន់ស្លោបន្លប់ជាបន្ដបន្ទាប់។

 

លោក សៀង រិទ្ធី បញ្ជាក់ថាអ្នកតំណាងរោងចក្របានសហការជាមួយមន្ទីពេទ្យបង្អែកស្រុកបានបញ្ចូនកម្មករដួលសន្លប់ទៅសម្រាកនិងព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកស្រុកដោយឡែកមានកម្មករម្នាក់មានសភាពធ្ងន់ធ្ងរពេកទើបបញ្ចូនទៅមន្ទីពេទ្យព្រះកុសុមៈរាជធានីភ្នំពេញ។

 

លោក សៀង រិទ្ធីបានបញ្ចាក់ទៀតថា៖” ចំពោះកម្មករដែលមិនអាចធ្វើការបាននៅថ្ងៃស្អែកអាចសម្រាកព្យាបាលជាបន្ដទៀតបានរហូតដល់គាត់មានលទ្ធិភាពគ្រប់គ្រាន់អាចមកធ្វើការបាន”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ