មន្ត្រីទូតជាន់ខ្ពស់របស់​​កូរ៉េខាងជើង​ប្រចាំទីក្រុងឡុងដ៍រត់ចូលទឹកដីកូរ៉េខាងត្បូង

(រូបភាពពី AFP)

មន្ត្រីជាន់ខ្ពស់ទី២នៃស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍បានរត់គេចចេញពីតួនាទីរបស់ខ្លួនចូលទឹកដីកូរ៉េខាងត្បូង ដោយមូលហេតុថាមិនចូលចិត្តមេដឹកនាំប្រទេសពេលបច្ចុប្បន្ន។

កូរ៉េខាងត្បូងថ្លែងកាលពីម្សិលមិញថា មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើងលំដាប់ទី២ លោក Thae Yong-ho បានរត់គេចដល់ទីក្រុងសេអ៊ូល ដែលករណីនេះកាន់តែធ្វើឲ្យកូរ៉េទាំងពីរប្រឈមមុខគ្នាកាន់តែខ្លាំង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងបង្រួបបង្រួមកូរ៉េរបស់កូរ៉េខាងត្បូងថ្លែងថា លោក Thae Yong-ho និងក្រុមគ្រួសាររបស់លោក បានទៅដល់ទឹកដីកូរ៉េខាងត្បូង។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ លោក Jeong Joon-hee ថ្លែងថាពេលនេះ មន្ត្រីការទូតកូរ៉េជើងស្ថិតនៅក្រោមការការពាររបស់តុលាការ ហើយកំពុងបំពេញបែបបទតាមក្រសួងពាក់ព័ន្ធផ្សេងៗ។

លោក Thae ថ្លែងថា លោកស្អប់ខ្ពើមមេដឹកនាំប្រទេសបច្ចុប្បន្នគឺលោក គីម ជុងអ៊ុន ថាកំពុងបំផ្លាញប្រទេសនិង ធ្វើបាបប្រជាពលរដ្ឋ។ លោកបានបំពេញការងារជាមន្ត្រីទូតតំណាងឲ្យកូរ៉េខាងជើងនៅទីក្រុងឡុងដ៍១០ឆ្នាំ។ លោកក៏បានប្តេជ្ញាធ្វើយ៉ាងណា ដើម្បីឲ្យកូរ៉េខាងជើងមានលទ្ធិប្រជាធិបតេយ្យវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ