មន្ត្រី​បក្ស​ប្រឆាំង​ថា គ្រោង​យក​បញ្ហា​១០ចំណុច​សួរ​រដ្ឋ​មន្ត្រី​សុខាភិបាល​ចុង​ខែ​នេះ

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា បញ្ហា ១០​ចំណុច នឹង​ត្រូវ​លើក​យក​ទៅ​ចោទ​សួរ​ដោយ​ផ្ទាល់ ទៅ​រដ្ឋ​មន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ពេល​លោក​ចូល​បំភ្លឺ​នៅ​ចុង​ខែ​ធ្នូ​នេះ។

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​សកាលពីថ្ងៃ​ទី​១៦​ ខែ​ធ្នូ​នេះ បានស​ម្រេចឲ្យ​កោះ​ហៅ​​រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង ចូល​បំភ្លឺនៅថ្ងៃទី២៩ ខែធ្នូនេះ​ តាមការស្នើសុំរបស់បក្សប្រឆាំង។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ក្រុម​តំណាង​រាស្ត្រ​របស់​លោក បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាង ១០​ចំណុច នៅ​ក្នុង​ក្រសួង​សុខាភិបាល ក្នុង​នោះ​មាន​ករណី​បាត់​ថវិកា​មូលនិធិ គ្លូប៊ល ហ្វាន់ ដែល​ត្រូវបាន​ផ្ដល់​ទៅ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ការ​លក់​ទីតាំង​អគារ​ពេទ្យ​រដ្ឋ និង​ករណី​នាំ​ចូលឱសថ​ពី​បរទេស​ផង​ដែរ។

ទោះជាយ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​រដ្ឋ​មន្ត្រី​សុខាភិបាល​ គ្រោង​នឹង​ចូល​បំភ្លឺ​នៅ​ក្នុង​សភា តប​តាម​ការ​កោះ​ហៅ​ពី​ក្រុម​តំណាង​រាស្ត្រ ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​​​វីអូឌី​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ