Angelina Jolie សង្ឃឹមថាខ្សែភាពយន្តថ្មីនេះអប់រំបន្ថែមពីប្រវត្តិសាស្ត្រនៃការកាប់សម្លាប់

Angelina Jolie ​ក្នុងសន្និសីទសារព័ត៌មានបើកសម្ពោធចាក់បញ្ជាំងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ​ »​(រូបថត៖​ AFP)

Angelina Jolie តារាហូលីវូដ អាមេរិក បង្ហាញក្តីសង្ឃឹមថា ខ្លឹមសារនៃសាច់រឿងរបស់លោកស្រី ដែលនិយាយពីរបបខ្មែរក្រហមនោះ នឹងចូលរួមចំណែកបន្ថែមក្នុងការអប់រំយុជនជំនាន់ក្រោយក្នុងតំបន់សង្គ្រាម និង ពិភពលោកឲ្យយល់ពីសោកនាដកម្មនៃរបបកាប់សម្លាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។​

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ ក្នុងថ្ងៃបើកសម្ពោធចាក់បញ្ជាំងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ​ »ជាលើកដំបូងនៅខេត្តសៀមរាបកាលពីម្សិលមិញ លោកស្រី​ Angelina Jolie ថ្លែងថា លោកស្រី សង្ឃឹមថា សាច់រឿងនេះ អាចជួយរំឭកមនុស្សគ្រប់គ្នាទូទាំងពិភពលោក ពិសេសតំបន់មានសង្គ្រាមដូចនៅកម្ពុជា ឲ្យដឹងពីផលអាក្រក់នៃរបបព្រៃផ្សៃ។​

លោកស្រី Jolie បានធ្វើការទំនាក់ទំនងជាមួយកម្ពុជា ចាប់តាំងពីលោកស្រី ចូលរួមធ្វើការសប្បុរសធម៌ជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនភៀសខ្លួន​កាលពីឆ្នាំ២០០១។ ចំណែកកូនចិញ្ចឹមរបស់លោកស្រី ដែលមានអាយុច្រើនជាងគេគឺ Maddox អាយុ១៥ឆ្នាំ គឺកូនដែលមានកំណើតនៅកម្ពុជា។​ លោកស្រីក៏បានចូលរួមបង្កើតមូលនិធិ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍន៍នៅតំបន់ជនបទដាច់ស្រយាលផងដែរ។​

លោកស្រី Jolie បានចាត់ទុកកម្ពុជា ជាផ្ទះទី២របស់គាត់​ហើយថា ប្រទេសសំបូរទៅដោយសម្បត្តិវប្បធម៌​ល្អគួរឲ្យស្រលាញ់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ