ភ្លៀងចាប់ផ្តើមធ្លាក់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែកុម្ភៈ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ប្រកាស​ថា​ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ​នេះ​នឹង​មាន​ភ្លៀង​កក់ខែ​ស្ទើរ​ទូទាំង​ប្រទេស​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ចេញផ្សាយនៅ​ថ្ងៃ​ទី ១៩​នេះ​បាន​ឱ្យ​ដឹង​ថា​ដោយ​សារ​ជ្រលង​សម្ពាធ​ខ្ពស់ និង​ខ្យល់​មូសុង​ឦសាន​ខ្សោយ​បាន​ កំពុង​គ្រប​ដណ្តប់​លើ​ព្រះរាជាណាចក្រកម្ពុជា ក្រសួង​បាន​ព្យាករណ៍​ថា​សីតុណ្ហភាព​នឹង​កើន​ឡើង​ជាង​មុន​បន្តិច និង​បណ្តាល​ឱ្យ​មាន​ភ្លៀង​កក់​ខែ​ស្ទើរ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃ​ទី ២៥ ចុង​ខែ​កុម្ភៈ​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ពី​ស្ថាន​ភាព​អាកាសធាតុ​នេះ ក្រសួង​បាន​ប្រកាស​ឱ្យ​ពល​រដ្ឋ​រួសរាន់​ប្រមូល​កសិផល​ទុកដាក់​ឱ្យ​បាន​ទាន់​ពេល​វេលា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ