ចូល​ឆ្នាំ​ចិន​៣​ថ្ងៃ យ៉ាង​តិច​៣៧​នាក់​ស្លាប់ ៧៤​នាក់​រង​របួស​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

យ៉ាង​ហោច​ណាស់​មនុស្ស ៣៧​នាក់ បាន​ស្លាប់ និង ៧៤​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ៣​ថ្ងៃក​ន្លង​មក​នេះ។ នេះ​បើ​តាម​របាយការណ៍​នគរបាល​ជាតិ។

របាយការណ៍​ដែល​ផ្សាយ​លើ​គេហ​ទំព័រ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ៥៤​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៣៧​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៧៤​នាក់​ទៀត​រង​របួស ក្នុង​នោះ ៥១​នាក់​រង​របួស​ធ្ងន់។

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស ១ ៧៨០​នាក់ ហើយ​មនុស្ស​ ៥ ៥៣៩​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ