ស្លាប់​៥​នាក់​ទៀត​ម្សិលមិញ​នេះ ​រុញ​​តួលេខ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ជិត​១០០​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស ៥​នាក់​បាន​ស្លាប់ ហើយ ១៥​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ធ្វើ​ឲ្យតួ​​លេខ​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខែ​មីនា​នេះ កើនឡើង​ដល់​ជិត ១០០​នាក់​ហើយ។

របាយការណ៍​នគរបាល​ចរាចរណ៍ ដែល​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ៨​ករណី បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៥​នាក់ ហើយ​មនុស្ស ១៥​នាក់​ទៀត​បាន​រង​របួស ក្នុង​នោះ ៦​នាក់​រង​របួស​ធ្ងន់។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ១៨​ថ្ងៃ​ដំបូង​នៃ​ខែ​មីនា​នេះ មនុស្ស​ដល់​ទៅ​ ៩៥​នាក់​ហើយ បាន​ស្លាប់ និង ២៣៧​នាក់ បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប ១៧៧​ករណី នៅ​ទូទាំងប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ