ម៉ន រដ្ឋា ត្រូវគេរិះគន់ ក្រោយ​​​​​​​ដណ្ដើម​បានកៅអី​​​​៨នាក់មុនគេ

(សុខ ឆាយ)

​​ខុសពី​​​កីឡាករ​ផ្សេងៗដែលទទួលបាន​​​​​​កៅអីទៅ​កាន់វគ្គ​បន្ត​​ក្នុងព្រឹត្តិការណ៍ជើងឯក ​​​​​TV5 Boxing Knock Out Series By K-Cement នៅប៉ុស្ដិ៍លេខ​​​៥​សុទ្ធតែ​បានទទួលនូវការ​សរសើរ​ កីឡាករដែលមានឈ្មោះបោះសំឡេង​​​​មិនធម្មតាជាយូរមកហើយ ម៉ន រដ្ឋា បែរជា​​​​រងការរិះគន់​ក្រោយពី​លោកទទួលបាន​​ជ័យជម្នះ​ក្នុងការប្រកួតជម្រុះ​​​​
​​បើកឆាក​​​​​​​​​​​​​​​​​​​ពីរ​​​១៦នាក់ យក​​៨នាក់ដំបូង​​គេ​​ទៅវិញ។

​​​ម្នាក់ៗបាន​​​​​ទាំងលើកឡើងថា​ ផ្អែកតាមលទ្ធផលដែលលោក​ទទួលបាននឹង​​​​​មិនអាច​​​​បន្ត​យកកៅអី​​៤នាក់​ក្នុងពេល​​បន្ទាប់នោះផង។ ​គិតត្រឹមថ្ងៃទី​​​​១៧ ​មីនា ​​​​​​មុននេះ ការប្រកួតជម្រុះនៅប៉ុស្ដិ៍លេខ​៥ ឈានដល់​​ជម្រុះ​ពី​​អ្នកឈ្នះ​ទាំង​​​១៦នាក់ យក​​៨នាក់ ដោយ​​​ការប្រកួតដែលបានធ្វើឡើងគឺ​កីឡាករ​​​​​​​​​២រូប​ត្រូវបានហាល​អាវ ហើយកីឡាករ​​នៅសល់ចំនួន​​​១២នាក់ទៀតស្ថិតក្នុងការ​​​​ប្រកួតជម្រុះរហូតទាល់តែ​​រកឃើញតែ​​​៨នាក់​​​​​ដើម្បីបានទៅ​ជ
ម្រុះបន្ត។ ការប្រកួតដែលធ្វើឡើងនៅ​​​ក្នុងថ្ងៃនោះ កីឡាករ​​​​​​២រូបដែលសុទ្ធតែ​​​​​​ជាអ្នកឈ្នះក្នុង​ពេល​ជម្រុះ​ពី​៣២នាក់យក​​១៦នាក់ បានឡើងប្រកួត​គ្នា ដោយ​​អ្នកទស្សនា​​រំពឹង​យ៉ាង​ខ្លាំងថា​​ការប្រកួតទាំងមូលនឹង​​​​ក្ដៅ​គគុក
ហើយ​ពោរពេញការ​តស៊ូស្វិតស្វាញ ដោយសារតែវគ្គ​​ដែលត្រូវជម្រុះនោះគឺជាវគ្គ​​​សំខាន់។

យ៉ាងណាមិញ​​​​ក្រោយ​បើកការប្រកួត​រយៈពេល​​៣ទឹក​ពេញ គេឃើញកីឡាករ ម៉ន ​​រដ្ឋា និងកីឡាករ អ៊ឹង បូរ៉ា
មិនសូវ​​​ប្រកួត​អោយអស់ពីសមត្ថភាពរៀងខ្លួននោះទេ ដោយ​គេមើលឃើញ​ថាកីឡាករម្ខាង​ៗ​​ហាក់ប្រកួត​គ្នាទៅវិញ​ទៅមក​​ក្នុង​​ភាព​ញញើត​​ញញើម ​​​​​​​​ដើម្បីអោយ​​អោយ​​​បានតែ​​បាន​​​បញ្ចប់ការប្រកួតនោះ​ផង។​​

អ្នកទស្សនា​​មួយចំនួនបាន​​លើកឡើងថា កីឡាករ​ អ៊ឹង បូរ៉ា ដ្បិតថា​ជាកីឡាករ​ល្អ​ម្នាក់ ដល់វគ្គ​​ជម្រុះដ៏សំខាន់មួយនេះ បែរជាមាន​សកម្មភាពខ្លាច​ៗ ហើយ​​​​​​​​​​ដូចមិន​ជាមិនសូវហ៊ាន​ប្ដូរ ទើបធ្វើអោយកីឡាករម្ខាងទៀត ​​មាន​ឱកាស​មើលឃើញពីចំណុចខ្សោយ ហើយ​​ស្ទុះវាយ​លុក​ម្ដងហើយម្ដងទៀត ដើម្បី​​​សង្កត់យកពិន្ទុ​នាំមុខ។

​ក្នុងនោះក៏មានអ្នកទស្សនា​ផ្សេងទៀត​​​​​​​និយាយថា ​​​​​​​​​លទ្ធផល​ឈ្នះរបស់​ ម៉ន រដ្ឋា ហាក់មិនសូវ​​​​​​​សម​​នឹង​​​ការប្រកាស​លទ្ធផលនោះផង ដោយសារតែ​​​​​​​​ផ្អែកតាមការប្រកួត​ដ្បិតថា​​កីឡាករម្ខាងទៀតមាន​ភាពញញើត​ញញើម​​​ តែ​​​​មើលទៅចង់​​​​​​​​​​​​​​​​ពិន្ទុកីឡាករ​​​ អ៊ឹង បូរ៉ា នោះផង។

​​អ្នក​​ទស្សនា​នៅក្នុងពេលនោះ​​​យល់ថា បើ​​ ម៉ន រដ្ឋា ​បានឡើងអង្គុយ​​​កៅអី​​៨នាក់ ដោយលទ្ធផល​​​​​កម្រិតហ្នឹង
គឺមិនខុសពី​​​​​​​​​​​​​​ទៅ​ដើម្បីរងភាពអាម៉ាស​នោះទេ ​ដោយសារតែ​​​​ក្រុមអ្នកតាមដាន យល់ថា​​​​​​​​សមត្ថភាពត្រឹម​តែ​​​​​​​ឈ្នះ​​កម្រិតហ្នឹង បើទៅ​​ប្រកួតជម្រុះ​យក​​៤នាក់ គឺ​ពិតជាមិន​អាច។

​​​កីឡាករ ម៉ន រដ្ឋា ​បានអះអាងថា​​ហេតុ​ផលដែល​លោក​​មិនបានបញ្ចេញ​សកម្មភាពប្រកួតអោយរស់រវើក គឺដោយសារតែ​​​​​​គូភាគីរបស់លោក ក៏​​​មិន​​តម្រូវអោយលោក​​បញ្ចេញ​កម្លាំង​ខ្លាំង​ពេក​ដើម្បីបានឈ្នះ។ លោកថាការប្រកួតមិនចេះតែសម្រុក និងមិនចេះតែ​​​វាយប្ដូរទាំង​​​មិនឃើញពី​ភាព​​​​​​​​​​រស់មិនរស់រវើករបស់​​​​គូប្រកួតនោះទេ ដើម្បីកុំអោយ​ខាត​បង់កម្លាំង​ ឬឈានទៅមានរបួស​នាំតែទ្រមខ្លួន​ពិបាក​​​​​នៅក្រោយការប្រកួតប៉ុណ្ណោះ។

យ៉ាងណាមិញ លោកថា​ខ្លួនក៏បានប្រឹងប្រែង​​​ទម្រាំ​​​​​បានឈ្នះផងដែរ​ជាពិសេស​​នៅពេល​កីឡាករ​ អ៊ឹង បូរ៉ា ក៏​បញ្ចេញសមត្ថភាព​​​​​​​​ស្ទុះចូលម្ដងៗ​ផងដែរ។ លោក សេង កដិកា ​អ្នករៀបចំការប្រកួត​បាន​ទទួលស្គាល់ថា​​សមត្ថភាពរបស់​កីឡាករ​​ ម៉ន រដ្ឋា ​ដែល​បានប្រកួតឈ្នះ​មុនគេ​ក្នុងការដណ្ដើមយកកៅអី​​​៨នាក់់មុនគេ ប្រសិនបើប្រើត្រឹមតែសមត្ថភាព​ដូចដែលបានឃើញនៅក្នុងថ្ងៃនោះ គឺពិតជា​​មិនអាច​ទៅរួចជាមួយកីឡាករ​ផ្សេងទៀតសម្រាប់​ការជម្រុះទៅវគ្គ​​​​​​៤នាក់នោះទេ។ យ៉ាងណាមិញលោកថា​​​កីឡាករ​ម៉ន រដ្ឋា ធ្លាប់ជាកីឡាករ​ខ្លាំង​អ៊ីចឹងហើយទើប​​​លោកថា​បើគូប្រកួត​របស់គេ​​​​កាន់តែល្អក៏ប្រាកដ​ជាប្រកួតបានល្អ​​​​​ដែលមិនអាច​ប៉ាន់ស្មាន​បាននោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ