EUពិចារណាចាត់វិធានការបន្ថែមបើស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាមិនប្រសើរឡើង

សភាអឺរ៉ុប(EU)​ប្រកាសថា ស្ថាប័ននេះបានចាត់គណៈកម្មការជំនាញ​តាមស្ថានភាព នយោបាយនៅកម្ពុជាយ៉ាងស្និទ្ធហើយថា នឹងពិចារណាដាក់វិធានការជាក់លាក់បន្ថែមទៀត បើសិនជាមិនមានភាពប្រសើរឡើងនោះ។​

ក្នុងលិខិតមួយរបស់សភាសហភាពអឺរ៉ុបចុះថ្ងៃទី១៦ខែឧសភា ក្រុមប្រឹក្សាកិច្ចការបរទេស នៃសភាអឺរ៉ុបបានគាំទ្រចំពោះ ការសម្រេចរបស់គណៈកម្មការកាលពីចុងឆ្នាំ២០១៧ ដែលបាន ផ្អាកការផ្តល់ជំនួយ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។​

លិខិតនោះបញ្ជាក់ថា ក្រុមប្រឹក្សាបានបង្កើតគណៈកម្មការដើម្បីតាមដានស្ថានភាពនិង វាយតម្លៃលើការពង្រឹងមូលដ្ឋានប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិង នីតិរដ្ឋ។​

សភាសហភាពអឺរ៉ុបក៏បានអំពាវនាវឲ្យមានការដោះលែង ឬ រៀបចំស្ថានភាពឲ្យបានប្រសើរ សម្រាប់ការឃុំខ្លួនលោក កឹម សុខា បូករួមទាំងការផ្តល់សេវាថែនាំសុខភាព ការផ្តល់សិទ្ធិ ឲ្យមានការសួរសុខទុក្ខ និងការពារសិទ្ធិឯកជនជាដើម។​

លិខិតនោះក៏បានអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិជា សិទ្ធិមូលដ្ឋានរបស់មនុស្ស សិទ្ធិការងារដែលពាក់ព័ន្ធទៅនិងលក្ខខណ្ឌការអនុគ្រោះពន្ធ នៃការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។

លិខិតនៅនោះក៏បានលើកឡើងពីវិធានការជាក់លាក់៖« ជាចុងក្រោយក្រុមប្រឹក្សាឯក ភាពគ្នា ថា ផ្អែក ស្ថានភាពវិវត្តន៍ថ្មីៗ បើសិនជាមិនមានភាពប្រសើរឡើងទេ និងដាក់ចេញវិធានការច្បាស់លាស់បន្ថែមទៀត»។

ជុំវិញស្ថានភាពនយោបាយនិងការអភិវឌ្ឍប្រទេសនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនតែង តែលើកឡើងថា មានដំណើរការត្រឹមត្រូវទៅតាមច្បាប់ មានការគោរពសិទ្ធិមនុស្ស និងលទ្ធិ ប្រជាធិបតេយ្យពេញលេញ។​

លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់ជំរុញឲ្យអឺរ៉ុប និងសហរដ្ឋអាមេរិកផ្តាច់ជំនួយឲ្យអស់ដែរ ដោយ លោកថា ជំនួយទាំងនោះមិនអាចមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាបានទេ ហើយថា បច្ចុប្បន្នកម្ពុជាអាចរស់បានដោយមិនបាច់ពឹងជំនួយបរទេស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ