អាមេរិក​បាញ់ទម្លាក់យន្តហោះចម្បាំងរបស់ស៊ីរី​

យន្តហោះចម្បាំងរបស់អាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ស៊ីរី ក្រោយសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក​ដើម្បីវាយប្រហារក្រុមរដ្ឋឥស្លាម រងការវាយប្រហារ។​

យន្តហោះចម្បាំងរបស់អាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ស៊ីរី ក្រោយសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក​ដើម្បីវាយប្រហារក្រុមរដ្ឋឥស្លាម រងការវាយប្រហារ។​

សង្គ្រាមហែកហួរផ្ទៃក្នុងរបស់ស៊ីរីប្រមាណ៦ឆ្នាំមកនេះ បានក្លាយជាបញ្ហាស្មុគស្មាញយ៉ាងខ្លាំង ខណៈសម្ព័ន្ធមិត្តអាមេរិកវាយប្រហារកាន់កាប់នៅភាគខាងជើង ដែលពួកISកំពុងកាន់កាប់នៅក្នុងរដ្ឋរ៉ាហ្គា។​

បញ្ហានោះគឺកាលពីម្សិលមិញ អ៊ីរ៉ង់បានបាញ់មីស៊ីលថា ប្រឆាំងពួកភេរវកម្ម នៅក្នុងខេត្ត Deir Ezzor ភាគខាងជើងរបស់ស៊ីរី ដើម្បីសងសឹកការវាយប្រហារកាលពីពេលកន្លងទៅដោយពួក IS។​

សហរដ្ឋអាមេរិកបានដឹកនាំប្រទេសសម្ព័ន្ធមិត្តប្រជាធិបតេយ្យ ទាំងសម្ព័ន្ធនៅតំបន់ Kurdish និង​ Arab ដើម្បីវាយបណ្តេញពួកក្រុមវាយប្រហារនៅក្នុងរដ្ឋរ៉ាហ្គារបស់ស៊ីរី តែត្រូវបានពួកក្រុមISកាន់កាប់កាលពីសប្តាហ៍មុន។​

សង្គ្រាមនៅស៊ីរីក៏កំពុងក្លាយជាទីលានប្រឈមមុខដាក់គ្នាខ្លាំងរវាងសហរដ្ឋអាមេរិក និង រុស្ស៊ី។ សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពបង្ក្រាបពួកក្រុមបះបោរIS ហើយក៏ចង់ប្តូររដ្ឋាភិបាលស៊ីរីបច្ចុប្បន្នដែលដឹកនាំដោយលោក បាល់សា អាល់អាសាទផងដែរ ដោយចោទថា រដ្ឋាភិបាលនេះបានសម្លាប់ពលរដ្ឋខ្លួនឯង។ ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ី កំពុងធ្វើសកម្មភាពវាយប្រឆាំងពួកបះបោរ ប៉ុន្តែការពាររដ្ឋាភិបាលស៊ីរីបច្ចុប្បន្ន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។