អាជ្ញាធរជាតិអប្សរារំលឹកឲ្យអ្នកលេងល្បែង Pokemon Go បង្កើនការ​ប្រុងប្រយ័ត្ន

អាជ្ញាធរជាតិអប្សរា

 

 

អាជ្ញាធរជាតិអប្សរារំលឹកឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលលេងល្បែង Pokemon Go   នៅក្នុងតំបន់ប្រសាទ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ផ្សេងៗ ដែលអាចកើតមានឡើង។

សេចក្ដីជួនដំណឹងចុះថ្ងៃទី១៩ខែសីហានេះអាជ្ញាធរអប្សរាបានណែនាំអ្នក លេងល្បែង ទាំងអស់ គោរពតាមការណែនាំពីភ្នាក់ងារទេសចរ គោរពតាមស្លាកសញ្ញានានា នៅក្នុង ប្រសាទ។ សេចក្តីជូនដំណឹងក៏បាន រំលឹកឲ្យភ្ញៀវទេសចរ ប្រុងប្រយ័ត្នគិតពីសុវត្តិភាពផ្ទាល់ខ្លួន ដូចជាការដើរបុកវត្ថុនានា ការដើរឡើងផ្លោះរបង ឬក៍ដើររុករានចូលកន្លែងហាមឃាត់ ដែលនាំឲ្យគ្រោះថ្នាក់។

ល្បែងPokemon Go ទើបង្កើតឡើងនៅខែកក្កដានេះ ហើយមានអ្នកលេងរហូតជាង ១០០លាននាក់លើពិភពលោក។ល្បែងនេះតម្រូវឲ្យអ្នកលែងមើលទូរសព្ទ និងដើរតាមទី តាំងភូមិសាស្ដ្រនានា ដើម្បីស្វែងរកតាមចាប់តុក្កតា Pokemon Go

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ