ចំណាត់ខ្មាំងឥណ្ឌូនេស៊ីលើកទី២រត់គេចចេញពីក្រុមអាបូសាយយាហ្វ

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពលរដ្ឋរបស់ខ្លួនដែលពួកក្រុមអាបូសាយយាហ្វនៅក្នុងប្រទេសហ្វីលីពីនចាប់ធ្វើចំណាត់ខ្មាំងនោះ ក្រុមទី២បានរត់គេចខ្លួនរួចហើយ។

ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋឥណ្ឌូនេស៊ី Antara បានដកស្រង់សំដីមេបញ្ជាការទាហាន លោក Gatot Nurmantyo ចុះផ្សាយថាពលរដ្ឋរត់គេចចេញពីក្រុមអាបូសាយយាហ្វនោះជាព័ត៌មានពិត។

ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិលោក Wiranto ក៏បានបញ្ជាក់ដែរថា ចំណាត់ខ្មាំងមួយក្រុមបានរត់គេចចេញពីពួកក្រុមចាប់ជំរិញអាបូសាយយាហ្វ តែលោកមិនផ្តល់ព័ត៌មានលម្អិតទេ។

ការរត់គេចខ្លួនរបស់ចំណាត់ខ្មាំងនេះធ្វើឡើង២លើកនៃក្រុមនាវិក៧នាក់ ដែលត្រូវបានចាប់ជំរិតតាំងពីខែមិថុនានៅក្នុងកោះស៊ូលូ នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ