មន្ត្រីបក្សកុម្មុយនីស្តវៀតណាម​២នាក់រងការបាញ់សម្លាប់​

មន្ត្រីបក្សកុម្មុយនីស្តវៀតណាមពីរនាក់ រងការបាញ់សម្លាប់នៅខេត្តភាគខាងជើង ពេលដែលពួកគេចាប់ផ្តើមបំពេញការងារដូចធម្មតានៅក្នុងការិយាល័យកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។

សារព័ត៌មានរដ្ឋវៀតណាម Tuoi Tre បានចុះផ្សាយថា មន្ត្រីថ្នាក់ដឹកនាំបក្សកុម្មុយនីស្តនៅក្នុងខេត្ត Yen Bai នៅភាគខាងជើងពីររូបរងការបាញ់សម្លាប់នៅក្នុងការិយាល័យ។ ការបាញ់សម្លាប់ដ៏កម្រនេះ ត្រូវបានគេរាយការណ៍បង្កឡើងដោយឈ្មោះ Do Cuong Minh ជាប្រធានក្រុមការងារការពារព្រៃឈើរបស់ខេត្ត បន្ទាប់មកបុរសរូបនេះក៏បានបាញ់សម្លាប់ខ្លួនឯងទៀត។

សារព័ត៌មានដដែលបន្តថា ការបាញ់សម្លាប់នេះធ្វើឡើងមុនពេលបើកកិច្ចប្រជុំអង្គប្រតិបត្តិការថ្នាក់ខេត្ត។ មូលហេតុនៃការបាញ់ប្រហារនេះ អាចដោយសារបុរសអ្នកបង្កជាប់ពាក់ព័ន្ធការស៊ើបអង្កេតរបស់សមត្ថកិច្ច។

ក្រោយហេតុការណ៍បាញ់សម្លាប់នោះភ្លាមៗ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វ្រៀន សួនផុក បានទៅដល់កន្លែងកើតហេតុ ហើយបញ្ជាឲ្យមានការស៊ើបអង្កេតឲ្យបានលម្អិតលើករណីនេះ។

ការបាញ់ប្រហារនៅក្នុងប្រទេសវៀតណាមកម្រកើតឡើងណាស់ ព្រោះប្រទេសនេះមានការរឹតបន្តឹងខ្លាំងចំពោះការប្រើប្រាស់អាវុធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ