អភិបាលខេត្តឧត្តរមានជ័យបញ្ជាឲ្យបង្ក្រាបមេឈ្មួញឈើពីររូប

រួបភាពពីហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិ

អភិបាលឧត្តរមានជ័យ​ បានដាក់​បញ្ជាឲ្យ​មន្ត្រីថ្នាក់​ក្រោម​បង្ក្រាប ឈ្មួញ​ជួញ​ឈើពីរ​រូបនៅស្រុកត្រពាំងប្រាសាទ​ ដែល​រងការចោទថា​ កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ជា​ទ្រង់ទ្រាយ​ធំ​។​

អភិបាល​ខេត្ត​ឧត្តរមានជ័យ​ លោក ស ថាវី ​បាន​បញ្ជា​ឲ្យ​ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត ព្រមទាំង​កងកម្លាំង​ពាក់ព័ន្ធ​សហការ​គ្នា​ បង្ក្រាប​ឈ្មួញ​ឈើ​ឈ្មោះ ឆាយ​ និង​ម្នាក់​ទៀត​ ឈ្មោះ ​រិទ្ធ​ដែល​ជា​ឈ្មួញ​ដឹកឈើ​ទ្រង់ទ្រាយ​ធំ​ច្រើន​ឆ្នាំ​មក​នេះ​ នៅ​ក្នុង​ស្រុក​ត្រពាំងប្រាសាទ​។ នេះ​យោង​តាម​ហ្វេសប៊ុក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃសៅរ៍​នេះ។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ឈ្មួញ​ឈើធំៗ​ទាំងនេះ​ បាន​ប្រមូលទិញឈើខុសច្បាប់​ពីឈ្មួញកណ្តាល​ផ្សេងៗ​ទៀត​ ដើម្បីស្តុកទុក​ ហើយ​បាន​ដឹកជញ្ជូន​យកទៅលក់បន្ត​នៅតាមបណ្តាស្រុកនិង​ ខេត្តផ្សេងៗទៀតដូចជា​ នៅបន្ទាយមានជ័យ​ និង ខេត្តសៀមរាប​។​

កាល​ពី​ដើម​ខែកក្កដា​ កន្លង​ទៅ​ ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ ក៏​ធ្លាប់​បាន​រិះគន់​ដល់​សមត្ថកិច្ច​ថ្នាក់​លើដែរថា​ មិន​បាន​ចាត់​វិធាន​ការ​លើ​ឈ្មួញ​ឈើ​ឈ្មោះឆាយ​ ដែល​បណ្តោយឲ្យការដឹកជញ្ជូនឈើ​របស់ឈ្មួញ​នេះ បណ្តាល​ឲ្យខូចផ្លូវធ្វើដំណើរ​របស់​ប្រជាពលរដ្ឋទូទៅ។​

ហូរ តុងហាន់

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ