នាយករដ្ឋមន្ត្រីប្តេជ្ញារៀបចំបុណ្យអុំទូក​ទោះមានទឹកតែពីរម៉ែត្រ​ក៏ដោយ​

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្តេជ្ញារៀបចំពិធីបុណ្យអុំ​ទូកនៅឆ្នាំនេះឲ្យបាន​ លោក​ថាបើទោះជាបីជាកម្រិតទឹកធ្លាក់ទាបរហូតដល់ត្រឹមជម្រៅ២ម៉ែត្រក៏ដោយ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្តេជ្ញារៀបចំពិធីបុណ្យអុំទូកនៅឆ្នាំនេះឲ្យបាន លោកថាបើទោះជាបីជាកម្រិតទឹកធ្លាក់ទាបរហូតដល់ត្រឹមជម្រៅ២ម៉ែត្រក៏ដោយ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យមួយនៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រីបានរំឭកពីការរៀបចំពិធីបុណ្យអ៊ុំទូកនៅឆ្នាំនេះ ហើយលោកប្តេជ្ញារៀបចំធ្វើឲ្យបាន៖ «ឆ្នាំនេះ អុំទូកហើយ ទោះបីយ៉ាងណាក៏ដោយ ទឹកសល់តែ២ម៉ែត្រក៏អុំដែរ»។

តាមប្រតិទិននៅឆ្នាំនេះ បុណ្យអុំទូកនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣, ១៤ និង១៥ខែវិច្ឆិកា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ បុណ្យអុំទូកមានការផ្អាកគឺនៅឆ្នាំ២០១១ ២០១២ និង២០១៣ ដោយមូលហេតុថាទឹកច្រើនពេកមិនអាចអុំកើតខ្លាចគ្រោះថ្នាក់និងទឹកតិចពេកពិបាករៀបចំពិធីអុំទូក៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។