ផ្ទុះគ្រាប់បែកនៅញូយ៉កជាអំពើភេរវកម្មតែមិនទាន់ដឹងអ្នកប្រព្រឹត្ត

ផ្ទុះគ្រាប់បែកនៅញូយ៉ក (រូបភាពពី AFP)

ផ្ទុះគ្រាប់បែកនៅញូយ៉ក (រូបភាពពី AFP)

អភិបាលរដ្ឋញូយ៉កនៃសហរដ្ឋអាមេរិកបានប្រកាសកាលពីម្សិលមិញថា មានករណីបំផ្ទុះគ្រាប់បែកបានបណ្តាលឲ្យមនុស្សរងរបួសចំនួន១៩នាក់នោះ ជាអំពើភេរវកម្ម តែមិនទាន់ដឹងក្រុមណាជាអ្នកនៅពីក្រោយ។

អភិបាលរដ្ឋញូយ៉កនៃសហរដ្ឋអាមេរិកបានប្រកាសកាលពីម្សិលមិញថា មានករណីបំផ្ទុះគ្រាប់បែកបានបណ្តាលឲ្យមនុស្សរងរបួសចំនួន១៩នាក់នោះ ជាអំពើភេរវកម្ម តែមិនទាន់ដឹងក្រុមណាជាអ្នកនៅពីក្រោយ។

ការបំផ្ទុះគ្រាប់នេះ ស្របពេលដែលមានការដាក់ពង្រាយកម្លាំងនគរបាលប្រដាប់អាវុធកម្រិតធ្ងន់និងកម្លាំងទាហានការពារជាតិនៅក្នុងទីក្រុងញូយ៉ក់ ដែលដែលទីក្រុងនេះកំពុងរៀបចំស្វាគមន៍មនុស្សចំនួន៨លាន៤សែននាក់សម្រាប់ការប្រជុំមេដឹកនាំពិភពលោកក្នុងការចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ការបំផ្ទុះគ្រាប់បែកនេះកើតឡើងកាលពីយប់ថ្ងៃសៅរ៍។

នគរបាលបានរកឃើញគ្រាប់បែកដាក់ត្រៀមបំផ្ទុះក្នុងជំហានទី២ នៅក្នុងទីតាំងចំនួន៤ទៀត ហើយបានដោះចេញដោយសុវត្ថិភាព បន្ទាប់មកបញ្ចូនទៅឲ្យក្រមជំនាញធ្វើការវិភាគស្រាវជ្រាវបន្ត៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។