ការតវ៉ាបណ្តេញ​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីពីតំណែងនៅតែបន្ត​ទោះមេដឹកនាំបាតុកម្មត្រូវចាប់ខ្លួន

ពល​រដ្ឋ​ម៉ាឡេស៊ី​ដែល​មាន​សម្លៀកបំ​ពាក់ពណ៍លឿងក្នុងការ​តវ៉ា​(រូបភាពពីទីភ្នាក់ងារ​Channel News Asia)

ពលរដ្ឋម៉ាឡេស៊ីរាប់ពាន់នាក់ ប្រមូលផ្តុំនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យលោក ណាជីប រ៉ាហ្សាក់ចុះចេញពីតំណែង ដោយពួកគេចោទថា នាយករដ្ឋមន្ត្រីរូបនេះ ជាប់ពាក់ព័ន្ធរឿងអាស្រូវធ្វើឲ្យបាត់បង់លុយជាតិ អស់រាប់ពាន់លានដុល្លារ។

ក្នុងសម្លៀកបំពាក់អាវយឺតពណ៌លឿង ដោយមិនព្រួយបារម្ភពីការចាប់ខ្លួន ពួកគេធ្វើដំណើរឆ្ពោះទៅរកទីតាំងកណ្តាលទីក្រុងកូឡាឡាំពួរ ទាំងសន្តិសុខស្ថិតនៅក្នុងសភាពតានតឹង។

ការតវ៉ានេះ រៀបចំហាក់ដូចជា ពិធីបុណ្យមួយយ៉ាងអធឹកអធម គឺមានលេងតន្ត្រី មានចម្រៀង មានការថ្លែងសុន្ទរកថា  និង សូត្រធម៌ ដែលអំពាវនាវឲ្យពលរដ្ឋចូលរួមឲ្យបានច្រើនដើម្បីសំអាតម៉ាឡេស៊ី និង អ្នកកាន់អំណាច។

ការតវ៉ានេះ ជាការមិនពេញចិត្ត នឹងលោក ណាជីប ដែលបាន ប្រព្រឹត្តកំហុសធ្វើឲ្យបាត់បង់លុយជាតិ ការបង្ក្រាបលើអ្នកតវ៉ា និង រឹតត្បិតប្រព័ន្ធផ្សព្វផ្សាយដើម្បីការពារអំណាច។

មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យក្រុម Bersih ជាអ្នករៀបចំការប្រមូលផ្តុំនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ រួមទាំងអ្នកលេចមុខក្នុងការតវ៉ាផ្សេងទៀត ក្នុងនោះមានទាំងថ្នាក់ដឹកនាំគណបក្សប្រឆាំង និង សកម្មជនជាសិស្សនិស្សិតក៏ត្រូវចាប់ខ្លួនដែរ។ ប៉ុន្តែទោះយ៉ាងណា ចលនានៃការតវ៉ានេះនៅតែបន្ត។

នគរបាលបានចោទថា ការតវ៉ានេះ គឺធ្វើឡើងដោយខុសច្បាប់។

ប៉ុន្តែអនុប្រធានក្រុម Bersih ថ្លែងថា ចលនានេះធ្វើឡើងដើម្បីជាតិយើងមិនមែនធ្វើឲ្យជាតិធ្លាក់ចុះទេ! យើងស្រលាញ់ប្រទេសនេះ! យើងមិននៅទីនេះសម្រក់ទឹកភ្នែកដោយសាររដ្ឋាភិបាលទេ! គឺយើងត្រូវតែរឹងមាំលោក chair Shahrul Aman Shaari ថ្លែងសារនេះ ទៅកាន់ហ្វូងមនុស្សនៅ National Mosque។

ចំណែកមេដឹកនាំការតវ៉ាមួយរូបទៀតឈ្មោះ  Hishamuddin Rais ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃសៅរ៍នេះ នៅកន្លែងតវ៉ា។ នគរបាលក៏បានព្រមានដល់អ្នកចូលរួមតវ៉ាផ្សេងៗទៀត។

តាមទីភ្នាក់ងារសារព័ត៌មាន Bernama គឺអ្នកចូលរួមបាតុកម្មនៅព្រឹកនេះ មានប្រមាណ៧០០០នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ