លោក ជាម យៀប កំពុងមានជំងឺដាច់សរសៃឈាមខួរក្បាល​

(កណ្ដាល) លោក ជាម យៀប ​តំណាងរាស្ត្រ​នៃគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប កំពុងតែសម្រាកព្យាបាល​ជំងឺ​នៅ​​មន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ​ដោយសារតែមានជំងឺដាច់សរសៃឈាមខួរក្បាល​។ នេះបើតាមអ្នកនាំពាក្យរដ្ឋសភា។

អ្នកនាំពាក្យនិងជាអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់VODនៅថ្ងៃចន្ទនេះថា លោក ជាម យៀប មានជំងឺលើសឈាម ហើយកំពុងសម្រាកព្យាបាល​ជំងឺនៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ចំនួន៤​ថ្ងៃមក​ហើយ។ ប៉ុន្តែលោកថា ជំងឺរបស់លោក ជាម យៀប បានធូរស្រាលហើយ។​ លោក​​និ​យាយថា​៖«​មានជំងឺ Stroke [ដាច់សរសៃឈាមក្នុងខួរក្បាល] ឥឡូវនៅសម្រាកព្យាបាលនៅសង្គ្រោះបន្ទាន់ពេទ្យកាល់ម៉ែត្រ ដូចជាមិនធ្ងន់ទេ»។

លោក ឡេង ប៉េងឡុង បន្តទៀតថា ប្រហែលជាបីថ្ងៃទៀត លោក ជាម យៀប អាចនឹងចេញពីបន្ទប់សង្គ្រោះបន្ទាន់វិញ។

លោក ជាម យៀប គឺជា​ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។ លោក ជាម យៀប ត្រូវបានរងការរិះគន់ថា រថយន្តរបស់លោក​បានបង្កគ្រោះថ្នាក់​ចរាចរណ៍​​បណ្តាល​​ឲ្យ​​ពល​​​រដ្ឋ​​ស្លាប់​ម្នាក់ និង​រងរបួសធ្ងន់​​ម្នាក់ទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០១៣។ ក្រោយ​​កើតហេតុនេះភ្លាម គេ​មិន​ឃើញ​​សមត្ថកិច្ចចាប់រថយន្តលោក ជាម យៀប ទេ ហើយតុលាការ​ក៏​មិន​បាន​ចោទ​ប្រកាន់​លោកដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ