ពេជ្រ សោភា ឆេះដុំរឿងគេ​ថាមាន​ស្នេហ៍ជាមួយ ​ដេវីត

លោក​ ងួន ចាន់​ដេវីត និងអ្នកនាង​ ពេជ្រ សោភា (វង្ស សុម៉ាលីន)

​បន្ទាប់ពី​​ព័ត៌មានថា​​តារា​ចម្រៀង​​នាង ពេជ្រ សោភា និង​​លោក​​​​​​​​​​ ងួន ចាន់​ដេវីត ​​​​រង្គោះរង្គើ​​​​​ទំនាក់​ទំនង​នឹង​​គ្នា​​​​​ដោយ​សារតែ​អ្នកទាំង​ពីរ​​​​ធ្លាប់មាន​ស្នេហា​ជាមួយ​គ្នា ​ហើយ​លោក ​ដេវីដ ​ក៏​អន់ចិត្ត​រហូត​​​​ដើរ​ចេញ​ពី​ហង្សមាសនិង​​ឈប់ចាប់ដៃជាមួយ​ ពេជ្រ សោភា​​​ ​ដោយសារតែ​នាង​ងាកទៅស្រឡាញ់​​លោក ឆឹម សក្កដា តារា​ហ៊ុយ តារា​ស្រី​រូប​នេះ​ប្រតិកម្ម។

នាង​បាន​ហៅ​​​​ការ​​យល់ឃើញ​នោះ​ថា​ជា​​​ការ​បំបែកបំបាក់​​​រវាងនាងនិង​ដៃគូ​ចម្រៀង និង​ជា​ការ​​​​​​​​​​​​​​​​បំភ្លើស​ធ្វើអោយ​​បុរស​ដែល​នាង​ស្រឡាញ់​យល់ច្រលំ​។ ​

​​ ​​ពេជ្រ សោភា និយាយថា​​​​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុកច្រើន​​​​ឡើង​បាន​​​​សរសេរ​រំលេច​ថា​​​​​​​​​រវាង​នាងនិង​លោក​​ដេវីត គឺ​ជា​​​​​ដៃគូស្នេហា​ ទើប​ក្រោយពេល​​ដែល​នាង​​ប្រកាស​ស្នេហា​បើក​ចំហ​​ជាមួយ​លោក​ ឆឹម សក្កដា ដែល​នាំអោយ​លោក ​​ដេវីដ សម្រេច​ចិត្តដើរ​ចេញ​​ ឈប់​ជិត​ស្និទ្ធិ​ជាមួយ​​នាង​។ នាង​ថា​បើ​ ដេវីដ និង​នាង​ស្រឡាញ់​គ្នា ​​​តើចាំ​បាច់​អ្វីដែល​នាង​​​​​​​​​​​​​បើកចិត្ត​ទទួល​យក​បុរស​ម្នាក់​ផ្សេង​​​​​​ទៀត ក្នុង​ពេលដែល​បុរស​ម្នាក់​នោះក៏ជា​អ្នកសិល្បៈ​​​មិនខុស​គ្នា​​។ ​នាង​និយាយថា​​បើ​​ ដេវីត និង​នាង​ជា​​​​គូសង្សារ ​​​​នោះ​​​​នាងមិនមាន​ហេតុ​ផលដែល​នាង​​​បោះ​បង់​​ចោលគ្នា ​ហើយ​​​​​ស្រវា​អ្នកសិល្បៈ​ម្នាក់​​ផ្សេង​ទេ ​​ប៉ុន្តែមកពី​​​នាងនិង​​​​​​​លោក ដេវីត គ្រាន់តែជា​ដៃគូចម្រៀង និង​​​មិន​ខុស​ពី​បងស្រី​ប្អូនប្រុស ទើប​នាង​​​​​​​​​សម្រេច​ចិត្ត​ទទួ​ល​យក​លោក​ ឆឹម សក្កដា នៅ​ពេល​​​​​​​តារា​សម្ដែង​ម្នាក់​ចូលខ្លួនប្រឡោមស្នេហ៍។

នាង​​ប្រកាសថា​​​​​​​​​​​នាង​មិន​​​អាច​ស្រឡាញ់​​បុរស​វ័យ​ក្មេង​ជា​ង​ខ្លួន​ដូច​លោក ​​ដេវីត ​បានទេ ហើយនាងក៏​ជឿ​ជាក់​​ថា​​លោក ​ដេវីត ​ក៏​​មិនសប្បាយ​ចិត្ត​​ដូច​គ្នា ​បើ​មានអ្នក​ចំអន់​​ថា​លោក​​​​​ពាក់​ព័ន្ធ​នឹង​នាង​លើស​ពីក្រុមការងារ​។

​​​អ្នកនាង​​និយាយថា​៖ «​​​​ខ្ញុំ​ចង់​បញ្ជាក់ថា​​​​ខ្ញុំនិង ដេវីត​ ​អាយុខុស​គ្នា​ឆ្ងាយ​ណាស់ ហើយទៅ​រួចដែរ​ ដែល​ ​​​​​​​ដេវីត ​​​​​​គាត់​​មក​​​​​​​​​​ពាក់​ព័ន្ធ​​ខ្ញុំ​ចឹងទៅ​កើត ​​ជាក់ស្ដែង​​​ខ្ញុំ​ស្រឡាញ់​​​ សក្កដា ​ដោយសារតែ ​​សក្កដា ​​ឆ្នាំ​​ដំណាល​ខ្ញុំ ហើយ​អាយុ​​​​​​បង​​ខ្ញុំ​​​៣​ខែ ​​​មិន​មែន​អោយ​​តែ​​​​គេ​ធ្វើ​ល្អ​ខ្ញុំចេះតែ​ទទួល​យកទេ​»។

អ្នកនាង​ប្រកាស​ថារវាង​ខ្លួននិង​​​​លោក ដេវីត អត់មាន​ប្រេះឆាទំនាក់ទំនង​អ្វីទាំង​អស់ ដោយ​​​​​​​គ្រាន់តែ​ការ​ចេញ​ច្រៀង​មិនសូវ​បាន​ចាប់គូ​​ជាមួយ​គ្នា​ដូច​ៗ​ពេល​មុន​ប៉ុណ្ណោះ។ ម្យ៉ាង​​​​​លោក ដេវីត ​ក៏​បាន​ផលិត​បទ​ទោលសម្រាប់​ខ្លួនឯង​ច្រើន​ផង ទើប​​​ឱកាស​ចេញ​ច្រៀង​​​២​នាក់​​​មិនសូវ​​​​ដូចមុន។

អ្នកនាង​និយាយថា​៖ «​ខ្ញុំនៅតែ​ឆ្ងល់ ​​​គ្រាន់តែខ្ញុំនិង​ ដេវីត ​​មិន​សូវ​បាន​​ឡើង​ឆាកជាមួយ​គ្នា ក៏​​ថា​ពួកខ្ញុំប្រេះស្រាំ ​​​ហើយលូវ​ទៅជា​ថា​ពួកខ្ញុំធ្លាប់​រួមរស់ជាមួយគ្នា ​​​និងថា ​​​​ដេវីត ដើរចេញពីខ្ញុំ ដោយសារតែ​ សក្កដា ​អីណា​ទៀត​!»។

អ្នកនាង​​​​បញ្ជាក់ថា​​ហត់ជាមួយ​នឹង​ការ​​​បង្ខូច​ឈ្មោះ​ចុង​ក្រោយ​ ​​​ខណៈដែលអ្វីដែល​បាន​សាយ​ភាយអ្នក​នាង​ចាត់​បាន​ទុកថា​​ជា​រឿងដែលមិនខុសពី​ប្រមាថអ្នកនាង​ថា​ជា​នារី​សំបូរ​ស្នេហ៍​​​​រាយមាយជាមួយ​​ប្រុស​ក្មេង។ ​អ្នកនាង​​​បន្តថា​​រវាង​​​នាង និង​លោក ដេវីត នៅតែ​ជា​​ដៃគូការងារ ​ប៉ុន្តែ​មកពី​​​​​​អ្នកនាងនិង​​​លោក ​​​​​​​រវល់ការងារ​រៀង​ខ្លួន ទើប​​មិនសូវ​​បាន​ចាប់​​​ដៃគូ។

​អ្នក​នាង​បញ្ជាក់​ថា​ហេតុ​ផល​ដំឡើង​តម្លៃចេញច្រៀង​រៀងខ្លួន ក៏ជាមូល​ហេតុធ្វើអោយ​​​នាងនិង​ដៃគូ​ចម្រៀងមិនសូវ​បានឡើង​​ឆាកព្រមគ្នា​នោះដែរ ​​ដោយម្នាក់​ងាកទៅ​​​​ផលិតបទ​​ទោល​​​​​​​​​​​រៀង​ៗខ្លួន​វិញ ដើម្បី​បំពេញ​​​​​​​​​​​​តម្រូវការ​​ម្ចាស់​​កម្មវិធី។

អ្នកនាង​និយាយថា៖ «​​​កាលពីមុន ​​​ដេវីត ​គាត់ទៅ​ច្រៀង​​​​តាមខ្ញុំ ​​តែលូវ​​គាត់​​ត្រូវ​ទា​រតម្លៃ​ខ្លួន​​ផ្សេង ហើយខ្ញុំ​ផ្សេង ដល់​ចឹង​​ម្ចាស់​កម្មវិធីខ្លះ​គាត់​អត់មាន​លទ្ធភាព​ទេ ​ចឹង​ហើយទើបខ្ញុំ​​និង​ ដេវី​​ត ច្រៀង​​​​​​​ជាមួយ​គ្នា​មិនសូវ​ញឹក ​​ការ​ពិត​ខ្ញុំនិង ​​ដេវីត ​ចង់តែ​​​ឡើង​ឆាកជុំគ្នាតើ​!»។

​មិនខុស​គ្នាដែរ​លោក​ ងួន ចាន់​ដេវីត ​បាន​អះអាងថា​​លោកគ្មាន​​​​​គម្រោង​ដើរចេញពី​ហង្សមាស ឬ​​​ផ្ដាច់ខ្លួនជាមួយ​​អ្នកនាង​ ពេជ្រ សោភា នោះទេ ​​​​​ដោយ​លោកបញ្ជាក់ថា​​​ហេតុ​ផល​មិនសូវ​​បានធ្វើ​​ការរួមគ្នា​ គឺដោយសារតម្រូវ​​ការ​ផលិតករ​​​​​នា​ពេល​ចុង​ក្រោយ​​ប្រាកដ​មែន។

​លោក​និយាយថា​​​​​ផលិតករ​​​​​ស្ទើរ​ទាំងអស់ កម្រ​​​​​​ហ៊ាន​ចំណាយ​​អញ្ជើញ​លោកនិង ​ពេជ្រ សោភា អោយឡើង​ឆាក​​​រួមគ្នា​ណាស់ ទើប​​លោក​​​ងាកមក​ផលិតបទ​​​​​​ច្រៀងម្នាក់​ឯង ​ជំនួស​អោយ​បទ​ច្រៀង​ពីរ​នាក់​ ពេជ្រ សោភា។

​​លោក​​​​​​​​​​​​​​​​​ប្រតិកម្មចំពោះ​​​​បទចម្រៀង​​ «​​​​​ព្រះ​បញ្ជូន​មក»​ ដែលមាន​ខ្លឹមសារ​រិះគន់​នារី​ម្នាក់​ ថា​​ជា​បទ​ដែល​លោកចង់សំដៅ​​ដល់ ពេជ្រ សោភា ដោយសារតែ​បទ​ចម្រៀង​​​​បាន​និពន្ធ​​​និង​ចេញ​ច្រៀង​តាំង​ពី​ឆ្នាំ​​២០១៦ ដោយ​គ្រាន់តែ​​​​ទើបតែ​​ល្បី​ពេល​​លោកលើកមកច្រៀង​ជា​ថ្មី។

លោក​និយាយថា៖ ​«​​​​ហ្វេន​ខ្លះថា​ប្រហែលមកពីខ្ញុំ​បែកគ្នាជាមួយ​​គាត់​ហើយ ទើប​ច្រៀង​ដៀល​គាត់​ក្នុង​បទ​ចម្រៀង​ថ្មី ការពិត​​អត់មាន​សោះ ​បទ​ហ្នឹង​មិនមែនទើបតែធ្វើ​ណា​ ​បើ​មិនជឿ​កាល​ឆែកវីដេអូ​​ថ្ងៃឆ្លង​ឆ្នាំ​ឃើញខ្ញុំ​​ច្រៀង​ហើយ​!»។

​លោកថា​​ខ្លួន​នឹង​ងាកមក​ផលិតបទ​រួមគ្នាជាមួយ​​ ពេជ្រ សោភា វិញ ហើយ​​​ក៏ទទួលមិន​បាន​​នោះដែរ ចំពោះ​ការ​លើកឡើងថា​​​លោក​ធ្លាប់មានស្នេហាជាមួយ​​​ដៃគូចម្រៀងរបស់ខ្លួន​​​​​និង​បាន​​​​​បែកឆ្ងាយ​ក្រោយ​អ្នកនាង​ជិត​ស្និទ្ធិជាមួយ​​​​​លោក ឆឹម សក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ