រដ្ឋាភិបាលកំណត់ថ្ងៃ២០ឧសភាជាបុណ្យជាតិរំឭកការចងចាំរបបខ្មែរក្រហម​

រដ្ឋាភិបាល​​បាន​សម្រេច​កំណត់​យកថ្ងៃ​ទី​២០ ខែឧសភា ជា​ថ្ងៃ​ឈប់​សម្រាកបុណ្យជាតិ​​មួយ​ថ្ងៃ​ទៀតដោយថា  ដើម្បី​រំឭក​ដល់​ជន​រងគ្រោះ និង​ការ​ឈឺ​ចាប់របស់​ប្រជា​ជន​កម្ពុជា​ដែល​កើត​ឡើ​ង​ក្នុង​​របប​ខ្មែរ​ក្រហម។

ក្នុងសេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​១៤ កុម្ភៈ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​សម្រេច​កំណត់​យក​ថ្ងៃ​២០ ឧសភា រៀង​រាល់​ឆ្នាំជា​ «ទិវា​ជាតិ​នៃ​ការ​ចង​ចាំ» ​ដោយ​បាន​កំណត់​យក​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​សាធារណៈ ដើម្បី​រំ​ឭក​ដល់​ជន​រងគ្រោះដែល​បាន​ស្លាប់ រួម​ទាំង​ប៉ះប៉ូវ​ផ្លូវ​ចិត្ត​ និង​ផ្នែក​សង្គម​ដល់​អ្នក​ដែល​ឆ្លង​កាត់​សម័យ​នោះ ចូល​រួម​ផ្សះ​ផ្សាជាតិ និង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ និង​យល់​ដឹង​ពី​អំពើ​ដែល​កើត​មាន​ក្នុង​របបខ្មែរ​ក្រហម។

គួររំ​លឹក​ផង​ដែរថាទិវាចងចាំ២០ឧសភា កន្លងទៅត្រូវបានគេហៅថា ទិវាចងកំហឹង។ ទិវានេះ​ត្រូវបានសភា​នៃសាធារណរដ្ឋ​ប្រជាមានិត​កម្ពុជានៅឆ្នាំ១៩៨៣កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានធ្វើទុក្ខបុកម្នេញ​កាប់សម្លាប់​ប្រជា​ពលរដ្ឋ​រាប់លាននាក់។

ទោះ​ជា​យ៉ាងណា​ទិវា​នេះ​ទើប​តែ​ត្រូវ​បាន​ដាក់​បញ្ជូល​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​នៅពេល​នេះ ដែល​ធ្វើ​ឲ្យ​ថ្ងៃ​​ឈប់សម្រាក​សាធារណៈ​​នៅ​កម្ពុជាកើន​ដល់​​​ចំនួន ២៨​ថ្ងៃ។

របបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត​របស់ សហករណ៍ខ្លួន នឹង​បានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងទីក្រុងភ្នំពេញឆ្នាំ១៩៧៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ