ក្រសួងព័ត៌មានឲ្យឈប់ផ្សាយផលិតផលម៉ាក «ភ្លូខាវ»

ក្រសួងព័ត៌មានប្រាប់ឲ្យប្រព័ន្ធព្សព្វផ្សាយទាំងអស់បញ្ឈប់ការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលម៉ាក «ភ្លូខាវ» របស់ក្រុមហ៊ុន SURIN SUNTISAK ដោយថា ក្រុមហ៊ុននោះបានបន្លំម៉ាក ផលិតផលរបស់ខ្លួនដូចទៅនឹងម៉ាកផលិតផលរបស់ក្រុមហ៊ុនមួយផ្សេងទៀត។

ក្នុងលិខិតមួយចុះ ថ្ងៃទី១៧ មីនា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ បញ្ជាក់ថា ក្រុមហ៊ុននោះលួចបន្លំម៉ាកនិងបាន រចនាសម្បកដបដូចគ្នាទៅនឹងផលិតផលភេជ្ជៈម៉ាក «ភ្លូខាវ» របស់ក្រុមហ៊ុន ប៊ុន យ៉ុង ​ឌីវេឡុបមិន អ៊ីមផត អិចផត ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្មកាលឆ្នាំ២០១៦ និងទទួលបានសិទ្ធចែកចាយផ្តាច់មុខនៅប្រទេសកម្ពុជា។

លិខិតដដែលឲ្យដឹងថា ក្រុមហ៊ុន SURIN SUNTISAK កំពុងធ្វើការផ្សព្វផ្សាយបោកប្រាស់ ប្រជាពលរដ្ឋឲ្យមានការភាន់ច្រឡំរបស់ខ្លួនទៅនឹងផលិតផលរបស់ក្រុមហ៊ុន ប៊ុន យ៉ុង ឌីវេឡុបមិន អ៊ីមផត អិចផត តាមរយៈ វិទ្យុ និងប្រព័ន្ធផ្សាយផ្សេងទៀត ហើយថែមទាំងបានធ្វើចរាចរណ៍លក់ផលិតផលនោះនៅលើទីផ្សារមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។

VOD មិនសុំការបកស្រាយពីក្រុមហ៊ុន SURIN SUNTISAK បានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ