លោកហ៊ុន សែន ព្រមានចាត់វិធានការមន្ត្រីអសកម្មខណៈការបោះឆ្នោតជិតមកដល់

រូបភាពពី ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានជាថ្មីម្តងទៀត​ថា លោកនឹងបន្តវះកាត់មន្ត្រីអសកម្ម ចេញពីជួររដ្ឋាភិបាល ដើម្បីកុំឲ្យ​អ្នក​ទាំ​​ង​​នោះបង្កជាដំបៅមហារីក ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។

បើគ្មានអ្វីប្រែប្រួលទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដា ពោលគឺនៅ​ស​​ល់​​តែ​ជាង២ខែទៀតប៉ុណ្ណោះ។

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ ក្រៅពីរំឭក​គណៈក​ម្មាធិការដឹ​កនាំការងា​រកែ​ទ​ម្រ​​ង់​កា​រ​​គ្រ​​​​​​ប់​​​គ្រង​ហិរញ្ញវត្ថុសាធារណៈឲ្យបន្តជំរុញគណនេយ្យភាពសម្រាប់ការអនុវត្តយុ​ទ្ធសាស្ត្រនៃការកែទ​ម្រ​​ង់​​​ប្រ​ព័​ន្ធថវិកាឆ្នាំ២០១​៨​​​​-២០២៥នោះ លោកបានរំឭកថា គណៈកម្មាធិការដឹកនាំធ្វើកំណែទម្រង់ត្រូវបន្តអនុវត្តគោលការណ៍«ឆ្លុះកញ្ចក់ ងូ​តទឹ​​ក ដុសក្អែ​ល ​ព្យាបាល និងវះកាត់»

លោ​កថា៖«ចាប់ពីចុងឆ្នាំ២០១៧មក យើងបានដាក់ចេញនូវចំណុចសំខាន់មួយទៀតគឺការវះកាត់តែម្តង គឺមិនត្រឹមព្យាបាលហើយទុ ឲ្យ​​បន្តជាជំងឺរាំរ៉ៃតទៅទៀតទេ។ នេះជាចំណុចសូមរំឭកដាស់តឿនសារជាថ្មីម្តងទៀត នៅក្នុងចំណោមមន្ត្រីរបស់យើង។គឺចាំបាច់ណា​​​ស់​​ការវះកាត់ ដើម្បីឆ្លើយតបទៅនឹង [បញ្ហាពលរដ្ឋ]គឺមិនអាចទុកឲ្យជម្ងឺរាំរ៉ៃនេះនៅបន្តរហូតទៅជាជំងឺមហារី​​ករហូតដល់ទៅងាប់​​​ខ្លួននោះទេ នេះជាចំណុចដែលខ្ញុំសុំបញ្ជាក់»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ហៅការព្រមានរបស់នាយករដ្ឋមន្ត្រីថា មិនមែនជារឿងថ្មី ហើ​យ​ថាក៏មិនសូវទាក់ទាញប្រជាប្រិយភាពខ្លាំងសម្រាប់ស្តារមុខមាត់បក្សមួយនេះ នៅថ្ងៃបោះឆ្នោតខាងមុខដែរ ដោយថា បទ​ល្មើ​សជាច្រើ​ន មានទាំងបទល្មើសព្រៃឈើផង លោកថា រដ្ឋាភិបាលហាក់បានបរាជ័យក្នុងការទប់ស្កាត់។

លោកថា៖«ការហិនហោចនៃព្រៃឈើ ក៏ដូចធនធានធម្មជាតិ ក៏ដូចជាការគ្រប់គ្រងធនធានសាធារណៈមួយចំនួននឹង យើងមើទៅឃើញថា ហាក់ដូចជាមានពាក់ព័ន្ធនឹងឥទ្ធិពល រវាងអ្នកមានលុយកាក់ និងអ្នកមានអំណាចហ្នឹងច្រើជាង។អញ្ចឹងបើចង់សំអាតរឿងហ្នឹង គួរតែសំអាតពីលើចុះក្រោម»

ទោះជាយ៉ាងណាការថ្លែងសុន្ទរកថា របស់លោក ហ៊ុន សែន ក្នុងពិធីនេះ លោកមិនបាន​បញ្ជាក់ថា តើរ​ដ្ឋា​ភិបា​លនឹ​ងបន្តចា​ត់វិធា​ន​កា​​រទៅលើមន្ត្រី អសកម្មប្រភេទណា ដែលោកចាត់ទុកថា អាចបង្កទៅជាជំងឺមហារីកនោះទេ។

ប៉ុន្តែកាល​ពីខែ​កុម្ភៈ​ឆ្នាំ​២០១៨កន្លងទៅ អង្គការ​តម្លាភាព​អន្តរជាតិ បានបង្ហាញពីសន្ទស្សន៍​នៃ​ការ​យល់​ឃើញ ​ពី​អំពើ​ពុក​រលួយ​​ឆ្នាំ​២០១៧ ​ ​ដោយបង្ហាញថា ប្រទេស​កម្ពុជាទទួល​បាន​ចំណាត់​ថ្នាក់លេខ​ ​១៦១ ក្នុងចំណោម​ប្រទេស​១៨០ ដែល​ត្រួវបាន​អ​​ង្គ​​​​​​កា​​​​​រ​​​​​នេះ ​វាយ​តម្លៃ​ថា​មាន​កម្រិត​ពុក​រលួយ​​ខ្ពស់​បំផុត។

អំពើ​ពុករលួយនេះ ក៏ត្រូវបានវិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋ IRI របស់អាមេរិក កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ធ្វើការស្ទង់​ម​តិ​ រកឃើញថាជាផ្នែកមួយដែលពលរដ្ឋជាម្ចាស់ឆ្នោត ដកសេចក្តីទុកចិត្តពីគណបក្សកាន់អំណាចផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ